• 2020-10-28 02:23:31
  • ព័ត៌មាន

Kia ចេញវីដេអូបាញ់ BMW ចំៗ មិនញញើតមាត់ (វីដេអូ)

  • 2020-10-28 02:23:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ Kia បានបញ្ចេញវីដេអូពាណិជ្ជកម្មខ្លីមួយ សម្រាប់រថយន្ត K5 ស៊េរីឆ្នាំ២០២១ ដោយអះអាងថា រថយន្តរបស់ខ្លួនយកឈ្នះលើ BMW 330i ចំៗតែម្តង។

បច្ចុប្បន្ននេះ Kia K5 មានចំនួន ៤ម៉ូដែល គឺ LX, LXS, GT-Line និង EX ដោយបំពាក់ម៉ាស៊ីនចំណុះ ១,៦លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨០សេះ។ ទោះជាយ៉ាងណា ចាប់ពីខែវិច្ឆិកាតទៅ Kia នឹងចេញលក់ K5 GT មួយម៉ូដែលទៀត ហើយវាជារថយន្តដែលត្រូវយកទៅប្រៀបធៀបនឹង BMW 330i តែម្តង។

បើតាមការអះអាងពី Kia រថយន្ត K5 អាចយកឈ្នះលើ BMW 330i RWD ក្នុងការបង្កើនល្បឿន និងលឿនជាង ទាំងស្ថានភាពផ្លូវស្ងួត និងសើម នៅពេលធ្វើតេស្តចាក់អន្ទង់ Slalom។

រថយន្ត BMW 330i

គួរឲ្យដឹងថា រថយន្ត BMW 330i ប្រើម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៥៥សេះ មានតម្លៃចាប់ពី ៤១ ២៥០ដុល្លារ ខណៈ Kia K5 GT បំពាក់ម៉ាស៊ីនចំណុះ ២,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំងដល់ ២៩០សេះ មានតម្លៃចាប់ពី ៣០ ៤៩០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់