• 2020-10-28 02:00:22
  • ផលិតផលថ្មី

Xiaomi តម្លៃខ្ទង់៤០០ដុល្លារ ញាត់សុទ្ធតែឈីប Snapdragon 865

  • 2020-10-28 02:00:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​​ស្មាតហ្វូន​ Redmi K30S ​ដែល​តាម​ពិត​​​​​ជា​ស្មាតហ្វូន​​ Mi 10T ​គ្រាន់​តែ​ផ្លាស់​ប្ដូរ​ឈ្មោះ​​សម្រាប់​លក់​លើ​ទីផ្សារ​ប្រទេស​ចិន។

​ចំណុច​ខុស​គ្នា​ធំ​រវាង Redmi K30S និង Mi 10T គឺ​​​​នៅ​ត្រង់​ផ្នែក​ RAM ដែល​មាន​គួប​ផ្សំ​ដោយ RAM ទំហំ 8GB ជា​មួយ​អង្គ​ផ្ទុក​ទំហំ 128GB ឬ 256GB។ ​ចំពោះ​បន្ទះ​ឈីប​គឺ​ប្រើ​ប្រាស់​នូវ​ឈីប​ជំនាន់​ចុង​ក្រោយ​របស់ Qualcomm ម៉ូដែល Snapdragon 865។

អេក្រង់​ខាង​មុខ​របស់ Redmi K30S គឺ​ជា​ប្រភេទ LCD ដែល​មាន​ទំហំ​ ៦,៦៧អ៊ីញ ដែល​មាន​ Refresh Rate 144Hz អាច​បង្ហាញ​រូបភាព​កម្រិត Full HD+ និង​មាន​ការពារ​ដោយ​កញ្ចក់ Gorilla Glass 5 ទាំង​ផ្នែក​ខាង​មុខ និង​ខាង​ក្រោយ។

លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​មាន​ដូច​ជា​កាមេរ៉ា​មុខ​ទំហំ ២០MP, កាមេរ៉ា​​ក្រោយ​ចំនួន​​បី​​គ្រាប់​ដែល​មាន​កាមេរ៉ា​មេ​ទំហំ ៦៤MP, កាមេរ៉ា Ultrawide ទំហំ ១៣MP និង​កាមេរ៉ា Macro ទំហំ ៥MP។ វា​ក៏​មាន​ថ្ម​ទំហំ 5000mAh ដែល​គាំទ្រ​ការ​សាក​​ល្បឿន 33W ​ហើយ​គាំទ្រ​សេវា 5G ផង​ដែរ។

Xiaomi Redmi K30S ​នឹង​មាន​ដាក់​លក់​នៅ​ប្រទេស​ចិន​​នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ជា​មួយ​តម្លៃ​ប្រមាណ​ ៣៩០​ដុល្លារ​ និង​ប្រមាណ ៤១៥​ដុល្លារ អាស្រ័យ​លើ​ទំហំ​អង្គ​ផ្ទុក៕​​ ​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់