- 2020-10-27 02:35:35
- ព័ត៌មាន
Bentley អាចនឹងប្ដូរមកនៅក្រោមការគ្រប់គ្រងរបស់ Audi
- 2020-10-27 02:35:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bentley អាចនឹងប្ដូរមកនៅក្រោមការគ្រប់គ្រងរបស់ Audi
ចន្លោះមិនឃើញ
សារព័ត៌មានភាសាអាល្លឺម៉ង់ Automobilwoche បានឲ្យដឹងថាសម្ព័ន្ធ Volkswagen Group កំពុងរៀបចំផែនការធ្វើឲ្យម៉ាករថយន្ត Bentley ក្លាយជាម៉ាកសាខាមួយដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Audi។
គួរដឹងថានាពេលបច្ចុប្បន្ននេះ Bentley គឺស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់សម្ព័ន្ធ Volkswagen Group។ ហេតុផលដែលសម្ព័ន្ធ VW មានគម្រោងធ្វើការផ្លាស់ប្ដូរបែបនេះ អាចដោយសារតែ Audi គឺម៉ាករថយន្តដែលមានបច្ចេកវិទ្យាឈានមុខមួយរបស់ VW ជាពិសេសលើការផលិតគ្រោងឆ្អឹងរថយន្តអគ្គិសនី និងទាក់ទងការអភិវឌ្ឍន៍ប្រព័ន្ធរថយន្តអគ្គិសនី។
សព្វថ្ងៃនេះម៉ាករថយន្ត Audi កំពុងតែដុតដៃដុតជើងអភិវឌ្ឍន៍លើគម្រោងការមួយឈ្មោះថា Artemis ដែលផ្ដោតសំខាន់លើការពន្លឿនការអភិវឌ្ឍន៍រថយន្តអគ្គិសនីថ្មីអាចបើកបរស្វ័យប្រវត្តិទាំងស្រុង ហើយអាចបង្ហាញមុខលឿនបំផុតនៅក្នុងឆ្នាំ ២០២៤។ ដូចនេះការស្ថិតក្រោមការគ្រប់គ្រងរបស់ Audi នឹងធ្វើឲ្យ Bentley អាចបោះជំហានទៅមុខបានលឿនខាងផលិតរថយន្តអគ្គិសនី៕