• 2020-10-26 06:46:13
  • ព័ត៌មាន

ធ្លាយ Galaxy S21+ មួយទៀត គ្រប់ជើងហើយ!

  • 2020-10-26 06:46:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រូប​គំនូរព្រាង​នៃ​ Galaxy S21+ ឬ Galaxy S30+ បាន​ធ្លាយ​ចេញ​​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ ដែល​ចូល​មក​បំពេញ​ចន្លោះ​ប្រហោង​នៃ Galaxy S21 និង Galaxy S21 Ultra ដែល​បាន​ធ្លាយ​ចេញ​កាល​ពី​អំឡុង​ដើម​សប្ដាហ៍​មុន។

រូបភាព​បាន​បង្ហាញ​ថា​ Galaxy S21+ គឺ​មាន​ការ​បំពាក់​កាមេរ៉ា​ក្រោយ​​រូបរាង​ដូច​ជា​កាមេរ៉ា​លើ Galaxy S21 ដែល​មាន​កាមេរ៉ា​សរុប​ចំនួន​បី​គ្រាប់។ ហើយ​អេក្រង់​វិញ​មាន​រាង​រាប​ស្មើ​ដូច​ជា​ Galaxy S21 ដែរ មិន​មាន​រាង​កោង​ដូច Galaxy S21 Ultra នោះ​ទេ។ ការ​ឌីហ្សាញ​កាមេរ៉ា​ Selfie មិន​មាន​ផ្លាស់​ប្ដូរ​នោះ​ទេ គឺ​នៅ​មាន​ចោះ​រន្ធ​ចំ​កណ្ដាល​អេក្រង់។

Galaxy S21+ មាន​វិមាត្រ​ស្រដៀង​នឹង​ Galaxy S20+ ដែរ ដោយ​មាន​​ទំហំ ១៦១,៥ម.ម x ៧៥,៦ម.ម x ៧,៨៥ម.ម ដោយ​មាន​ទទឹង​រាង​ធំ​ជាង​មុន​បន្តិច។ ថ្ម​របស់​ Galaxy S21+ មាន​ទំហំ​ធំ​ជាង​មុន​ដោយ​កើន​ឡើង​ពី​ទំហំ ៤៥០០mAh ដល់​ ៤៨០០mAh ប៉ុន្តែ​នឹង​រក្សា​ល្បឿន​សាក 25W ដដែល៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី