• 2020-10-26 02:37:02
  • ព័ត៌មាន

សោកស្តាយផង! ឥឡូវនេះទោះមានលុយក្នុងដៃ ចង់ទិញឡាន Hummer ថ្មី ក៏អត់បានដែរ

  • 2020-10-26 02:37:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបានបង្ហាញខ្លួនជាផ្លូវរួចមក រថយន្តភីកអាប់អគ្គិសនី GMC Hummer EV បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយជាលទ្ធផលគេក៏ចង់បានវាច្រើនដែរ។

ក្នុងអំឡុងសន្និសីទកាសែតមួយ ក្រុមហ៊ុន GMC បានប្រកាសជាផ្លូវការថា រថយន្ត Hummer EV Edition 1 ដែលនឹងចេញលក់ដំបូងគេ គឺត្រូវគេទិញអស់បាត់ទៅហើយ ក្នុងរយៈពេលប្រមាណជា ១០នាទីប៉ុណ្ណោះ។

គួរឲ្យដឹងថា រថយន្ត Hummer EV ប្រភេទ Edition 1 ខាងលើ មានតម្លៃចាប់ពី ១១២ ៥៩៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក ហើយជាម៉ូដែល Full Option មានកម្លាំងខ្លាំងជាងគេបង្អស់ ហើយក៏មានចម្ងាយបើកបរច្រើនជាងគេដែរ ក្នុងចំណោមត្រកូល Hummer EV ទាំងអស់។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនរថយន្តអាមេរិកខាងលើ មិនបានបង្ហាញឡើយថា ខ្លួនមានបំណងចង់ផលិត Hummer EV Edition 1 ប៉ុន្មានគ្រឿង៕

ចុចអាន៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់