• 2020-10-26 01:59:25
  • ព័ត៌មាន

អ្នកកាន់ iPhone 11 Pro ចង់ឡើងស៊េរី iPhone 12/12 Pro ត្រូវត្រៀមចិត្តទទួលការពិតមួយនេះ

  • 2020-10-26 01:59:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 12 និង iPhone 12 Pro មាន​បំពាក់​នូវ​ថ្ម​ទំហំ 2815mAh ដូច​គ្នា​ ​ដែល​ទំហំ​ថ្ម​នេះ​គឺ​តូច​ជាង​មុន​បើ​ប្រៀប​នឹង​ iPhone 11 (3110mAh) និង iPhone 11 Pro (3046mAh)។ ត្បិត​ថា​ថ្ម​តូច​ជាង​មុន​មែន ប៉ុន្តែ Apple អះអាង​ថា​ iPhone 12/12 Pro គឺ​អាច​កាន់​ថ្ម​បាន​យូរ​មិន​ចាញ់ iPhone 11/11 Pro ប៉ុន្មាន​ឡើយ។

យ៉ាងណាក្ដី​បើ​ផ្អែក​តាម​ការ​ធ្វើ​តេស្ត​ជាក់​ស្ដែង​មួយ​ពី​គណនី YouTube ឈ្មោះ​ថា​ Mrwhosetheboss បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​​ថ្ម​របស់ iPhone 12/12 Pro មិន​អាច​ប្រៀប​នឹង​ iPhone 11 Pro បាន​នោះ​ទេ ប៉ុន្តែ​ល្អ​ប្រសើរ​ជាង iPhone 11 បន្តិច។

ការ​ធ្វើ​តេស្ត​ដោយ​ដំណើរ​ការ​កម្មវិធី​ដូចៗ​គ្នា​​លើ​ iPhone ចំនួន​៧​​ម៉ូដែល​ផ្សេង​គ្នា​ចេញ​លទ្ធផល​មក​ដូច​ខាង​ក្រោម ៖

៧. iPhone SE ៖ ៣ម៉ោង ៥៩នាទី

៦. iPhone XR ៖ ៤ម៉ោង ៣១នាទី

៥. iPhone 11 ៖ ៥ម៉ោង ៨នាទី

៤. iPhone 12 Pro ៖ ៦ម៉ោង ៣៥នាទី

៣. iPhone 12 ៖ ៦ម៉ោង ៤១នាទី

២. iPhone 11 Pro ៖ ៧ម៉ោង ៣៦នាទី

១. iPhone 11 Pro Max ៖ ៨ម៉ោង ២៩នាទី​​

ប្រភព៖ YouTube ប្រែ​សម្រួល៖ សុខហេង

មតិយោបល់