• 2020-10-26 01:58:59
  • ព័ត៌មាន

មកមើលការធ្វើតេស្តបុកឡាន Mercedes G-Class ទើបដឹងថាមាំដូចរថក្រោះ (វីដេអូ)

  • 2020-10-26 01:58:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mercedes-Benz G-Class ឬគេហៅថា G-Wagon គឺជារថយន្ត SUV ប្រណីតរាងជ្រុងៗ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយសារតែសមត្ថភាព Off-road ក៏ដូចជាភាពរឹងមាំរបស់វា។

G-Class ប្រើប្រាស់គ្រោងឆ្អឹងប្រភេទ Body-on-fram ដែលផលិតពីដែក និងចំណាយពេលដល់ទៅ ១០០ម៉ោង ដើម្បីរៀបឡើងដោយដៃ ខណៈគម្របម៉ាស៊ីន កាង និង ទ្វារ ផលិតពីអាលុយមីញ៉ូម។ អាស្រ័យតាមស៊េរីឆ្នាំ SUV ដ៏រឹងមាំនេះមានទម្ងន់ចន្លោះពីខ្ទង់ ២ ៥០០ ទៅ ២ ៦០០គីឡូក្រាម។

បើនិយាយពីតម្លៃវិញ G-Class ឆ្នាំ២០២១ ម៉ូដែល G550 មានតម្លៃខ្លួនចាប់ពី ១៣១ ៦០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ខណៈម៉ូដែល AMG G63 វិញឡើងដល់ ១៥៧ ៧៥០ដុល្លារឯណោះ។

ចង់ដឹងថារថយន្ត G-Class មានភាពរឹងមាំយ៉ាងណា សូមទស្សនាវីដេអូធ្វើតេស្តបុកខាងក្រោម៖

អត្ថបទ៖ សេង ឡុង

មតិយោបល់