• 2020-10-26 01:40:12
  • ហាងឆេងផលិតផល

មិនធម្មតា! តម្លៃ iPhone ដាក់ឲ្យកុម្ម៉ង់ទិញនៅខ្មែរឆ្នាំនេះមិនចាញ់ឆ្នាំមុន

  • 2020-10-26 01:40:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារៀងរាល់ឆ្នាំក្រុមហ៊ុន Apple តែង​តែ​ប្រកាស​ចេញ iPhone ជំនាន់​ថ្មី​របស់​ខ្លួន។ មិន​ខុស​ពី​ឆ្នាំ​មុនៗ ឆ្នាំនេះ Apple ក៏​បាន​ប្រកាស​ចេញ iPhone 12 ក៏​ប៉ុន្តែ​យឺត​ជាង​ឆ្នាំ​មុន​បន្តិច។

ជា​រឿង​ធម្ម​តា iPhone នៅ​ពេល​ប្រកាស​ចេញ​រួច​ តាម​ហាង​នៅ​ខ្មែរ​តែ​ទទួល​​ការ​កុម្ម៉ង់​ទិញ ដែល​បាន​ដាក់​តម្លៃ​ទៅ​តាមទីផ្សារ​ដែរ​បាន​នាំ​ចូល​មក​មុន​ផ្លូវ​ការ។ ថ្ងៃ​នេះ Sabay សូម​បង្ហាញ​ពីតម្លៃ iPhone 11 និង iPhone 12 ដែល​បាន​ដាក់​ឲ្យ​កុម្ម៉ង់​ទិញ​ដំបូង។​

iPhone 11 ដែល​បាន​ដាក់ឲ្យកុម្ម៉ង់ទិញកាលពី​ថ្ងៃ​ទី ២០ កញ្ញា ២០១៩៖

  • iPhone 11 ទំហំ 64GB តម្លៃ ៩១៥ ដុល្លារ។ ទំហំ 128GB តម្លៃ ៩៨៥ ដុល្លារ។ ទំហំ 256GB មាន​តម្លៃ ១ ០៨៥ ដុល្លារ។

  • iPhone 11 Pro ទំហំ 64GB តម្លៃ ១ ៣៤៥ ដុល្លារ។ ទំហំ 256GB តម្លៃ ១ ៥២៥ ដុល្លារ។ ទំហំ 512GB តម្លៃ ១ ៧២៥ ដុល្លារ។

  • iPhone 11 Pro Max ទំហំ 64GB តម្លៃ ១ ៥១៥ ដុល្លារ។ ទំហំ 256GB តម្លៃ ១ ៦៨៥ ដុល្លារ។ ទំហំ 512GB តម្លៃ ១ ៨៩៥ ដុល្លារ។

តម្លៃ iPhone 12 ដែល​បាន​ដាក់​ឲ្យ​កុម្ម៉ង់​ទិញ​កាលពី​ថ្ងៃ​ទី ១៤ តុលា ២០២០៖

  • iPhone 12 Mini ទំហំ 64G តម្លៃ ៨៤០ដុល្លារ។ ទំហំ 128G តម្លៃ ៨៩០ដុល្លារ។ ទំហំ 256G តម្លៃ ៩៩០ដុល្លារ។

  • iPhone 12 ទំហំ 64G តម្លៃ ៩៩៩ដុល្លារ។ ទំហំ 128G តម្លៃ ១០៥៩ដុល្លារ។ ទំហំ 256G តម្លៃ ១១៥៩ដុល្លារ។

  • iPhone 12 Pro ទំហំ 128G តម្លៃ ១៣៩៩ដុល្លារ។ ទំហំ 256G តម្លៃ ១៥២៩ដុល្លារ។ ទំហំ 512G តម្លៃ ១៧២៩ដុល្លារ។

  • iPhone 12 Pro Max ទំហំ 128G តម្លៃ ១៤១៩ដុល្លារ។ ទំហំ 256G តម្លៃ ១៥៧៩ដុល្លារ។ ទំហំ 512G តម្លៃ ១៧៩៩ដុល្លារ។

បញ្ជាក់៖ តម្លៃ​ដាក់​ឲ្យ​កុម្ម៉ង់​ទិញ​នៅ​​តាម​មួយចំនួន​នៅ​ភ្នំពេញ។

ចុចអានចុចអានលក្ខណៈសម្បត្តិ iPhone 12 ទាំង ៤ ម៉ូដែល

អត្ថបទ៖ ម៉េងងី

មតិយោបល់