• 2020-10-23 03:14:18
  • ព័ត៌មាន

លក្ខណៈពិសេស ៧ ចំណុចលើឡាន Hummer ថ្មី ទាក់ចិត្តអ្នកប្រើភីកអាប់ខ្លាំង

  • 2020-10-23 03:14:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តអគ្គិសនី GMC Hummer EV ស៊េរីថ្មីបានបង្ហាញខ្លួនជាផ្លូវការ ដោយក្នុងនោះវានឹងមានតម្លៃចាប់ពី ៧៩ ៩៩៥ដុល្លារ ហើយមានចម្ងាយបើកបរដល់ ៥៦០គីឡូម៉ែត្រ និងកម្លាំងដល់ទៅ ១ ០០០សេះថែមទៀតផង។

យ៉ាងណាមិញ ទាំងអស់នេះនៅមិនទាន់អស់ឡើយ ព្រោះ Hummer EV មានបំពាក់លក្ខណៈពិសេសជាច្រើន ដោយក្នុងនោះមាន ៧ ចំណុចអាចទាក់ចិត្តអ្នកប្រើភីកអាប់ខ្លាំងបំផុត។

១) មុខងារ Watts To Freedom

តាមពិតទៅវាគឺជាមុខងារ Launch Control ដែលដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ៣ និង ប្រព័ន្ធប៉ុងពីរ e4WD អនុញ្ញាតឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលប្រហែល ៣វិនាទីប៉ុណ្ណោះ។

២) មុខងារ CrabWalk Mode

ភីកអាប់ប្រហែលជាអាចនឹងពិបាកបត់បែននៅលើផ្លូវតូចចង្អៀត ដោយសារតែរូបរាងដ៏ធំរបស់វា ប៉ុន្តែ Hummer មានបំពាក់មុខងារ 4 Wheel Steer ជាមួយ CrabWalk Mode ដែលអនុញ្ញាតឲ្យកង់ខាងក្រោយបង្វិល ១០ដឺក្រេ ក្នុងទិសដៅដូចគ្នានឹងកង់ខាងមុខដែរ។

៣) កញ្ចប់ Extreme Off-Road Package

GMC អះអាងថា Hummer គឺជារថយន្តដែលមានសមត្ថភាព Off-road អស្ចារ្យបំផុតរបស់ខ្លួន។ វាមានភ្ជាប់ជាមួយនូវកញ្ចប់ Extreme Off-Road Package ដោយក្នុងនោះរួមមានយ៉ាន់ ១៨អ៊ីញ, សម្បកកង់ ៣៥អ៊ីញ, អាវក្រោះការពារបាតក្រោម និងកាមេរ៉ានៅបាតក្រោមរថយន្ត ជាដើម។

៤) កម្មវិធី Unreal Engine

Unreal Engine គឺជាកម្មវិធីដែលដំណើរការនៅលើអេក្រង់កម្សាន្ត Touchscreen ទំហំ ១៣,៤អ៊ីញលើរថយន្ត Hummer ដែលផ្តល់នូវក្រាហ្វ្រិចដ៏អស្ចារ្យ។

៥) ដំបូល Infinity Roof

GMC Hummer ច្បាស់ណាស់ថាយកដណ្តើមយកភ្ញៀវពីម៉ាក Jeep ខ្លះ ដោយផ្តល់នូវដំបូល Infinity Roof ដែលអាចដោះចេញបាន ផ្តល់នូវបទពិសោធន៍ធម្មជាតិពិតៗ។ មិនតែប៉ុណ្ណោះ បំណែកដំបូលដែលដោះចេញអាចយកទៅទុកក្នុងឃ្លុបខាងមុខរថយន្តបានទៀតផង។

៦) គ្រែដឹក MultiPro Tailgate

ដោយសារតែ Hummer ជាភីកអាប់កម្រិត Flagship របស់ GMC ដូច្នេះវាមានបំពាក់មុខងារ MultiPro Tailgate ដែលអាចសារ៉េទ្វារគ្រែដឹកខាងក្រោយបាន ៦ ទីតាំងផ្សេងៗគ្នា ផ្តល់ភាពបត់បែងខ្លាំងដល់អ្នកប្រើប្រាស់។

៧) មុខងារ Super Cruise

មុខងារ Super Cruise នៅលើរថយន្ត Hummer អនុញ្ញាតឲ្យអ្នកបើកបរយកដៃចេញចង្កូត នៅលើផ្លូវដែលមានគំនូស រហូតដល់ទៅជាង ២សែនម៉ាយ៍ ឬជាង ៣សែនគីឡូម៉ែត្រ ហើយថែមទាំងមានមុខងារផ្លាស់ប្តូរគន្លងផ្លូវដោយស្វ័យប្រវត្តិទៀតផង៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់