• 2020-10-22 03:55:47
  • ព័ត៌មាន

ស្មានមិនដល់! ឡានអគ្គិសនីដំបូងរបស់ Volkswagen ធ្វើតេស្តបុក បានចំណាត់ថ្នាក់បែបនេះ (វីដេអូ)

  • 2020-10-22 03:55:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តអគ្គិសនី Volkswagen ID.3 ទទួលបានចំណាត់ថ្នាក់ "ផ្កាយ៥” ពីការធ្វើតេស្តដោយ Euro NCAP។

រថយន្តអគ្គិសនីដំបូងបង្អស់របស់ Volkswagen នេះទទួលបាន ពិន្ទុ ៨៧ សម្រាប់ការការពារអ្នកដំណើរពេញវ័យ, ពិន្ទុ ៨៩ សម្រាប់ការការពារអ្នកដំណើរវ័យក្មេង, ពិន្ទុ ៧១ សម្រាប់ការការពារអ្នកដំណើរថ្នើរជើង និង ពិន្ទុ ៨៨ សម្រាប់មុខងារជំនួយផ្នែកសុវត្ថិភាព។

គួរឲ្យដឹងថា រថយន្ត ID.3 ត្រូវបានផលិតលើគ្រោងឆ្អឹង MEB និងជារថយន្តដំបូងបង្អស់ក្នុងត្រកូល ID របស់ Volkswagen។ វាត្រូវបានគេដាក់លក់ក្នុងតម្លៃចាប់ពី ៤៦ ០០០ដុល្លារនៅចក្រភពអង់គ្លេស និង ៤២ ០០០ដុល្លារនៅអាល្លឺម៉ង់។ ID.3 បំពាក់ម៉ូទ័រអគ្គិសនីមួយមានកម្លាំង ២០១សេះ និងជម្រើស កញ្ចប់អាគុយអគ្គិសនី ៥៨គីឡូវ៉ាតម៉ោង ឬ ៧៧គីឡូវ៉ាត់ម៉ោង ដែលអាចឲ្យវាបើកបរបានចម្ងាយដល់ ៥៤០គីឡូម៉ែត្រ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់