• 2020-10-22 03:08:44
  • ព័ត៌មាន

Honda ចេញ MSX GROM ថ្មីដំបូងបង្អស់ អាចដោះខោអាវម៉ូតូលេងបាន

  • 2020-10-22 03:08:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda ប្រចាំប្រទេសថៃ បានប្រកាសចេញម៉ូតូ Honda MSX GROM ថ្មី ដែលអាចដោះដូរខោអាវម៉ូតូលេងបានដំបូងបង្អស់មិនធ្លាប់មាន។

MSX GROM ថ្មីនេះ ត្រូវបានឌីហ្សាញឡើងយ៉ាងពិសេសសម្រាប់អ្នកចូលចិត្តលេងម៉ូតូ ជាមួយនឹងស្ទីលប្លែកៗ តាមចំណង់ចំណូលចិត្តអ្នកប្រើប្រាស់។

លើសពីនេះទៅទៀត ម៉ូតូខ្នាតតូច MSX GROM បានបំពាក់ចង្កឹះលេខ ៥វគ្គ និងម៉ាស៊ីនកម្លាំង ១២៥សេសេ ជាមួយប្រព័ន្ធប៊ិចសាំង PGM-Fi ថ្មីផងដែរ។

លក្ខណៈពិសេសមួយចំនួនទៀតលើម៉ូតូនេះមានដូចជា ចង្កៀងមុខ LED, កុងទ័រឌីជីថល LCD, កាំ Alloy ឌីហ្សាញថ្មី ជាមួយសម្បកកង់គ្មានពោះវៀន ១២អ៊ីញ, ហ្វ្រាំងឌីសមុខ-ក្រោយ ជាមួយ ABS និងបច្ចេកវិទ្យា G-Sensor។

ម៉ូតូ Honda MSX GROM ថ្មីចែកចេញជា ២ ប្រភេទ គឺ ប្រភេទប្រើ ABS តម្លៃ ៧៧ ៤០០បាត ឬ ២ ៤៧០ដុល្លារ មានតែពណ៌ប្រផេះលាយខ្មៅប៉ុណ្ណោះ និង ប្រភេទស្តង់ដារ មាន ៣ ពណ៌ ក្រហមលាយខ្មៅ, ខៀវលាយខ្មៅ និង ខ្មៅសុទ្ធ ហើយមានតម្លៃ ៦៩ ៩០០បាត ឬ ២ ២៣០ដុល្លារ។

គួរឲ្យដឹងថា Honda ក៏មានចេញលក់ខោអាវសម្រាប់លេងម៉ូតូ តាមបែបម៉ូតូកាហ្វេ, Motard, Scrambler និង Adventure ផងដែរ៕

ប្រភព៖ APHonda ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់