- 2020-10-21 06:51:32
- ព័ត៌មាន
Volkswagen Arteon ឆ្នាំ២០២១ រាងកាត់ Audi A7 តែតម្លៃខុសគ្នាពាក់កណ្តាល
- 2020-10-21 06:51:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Volkswagen Arteon ឆ្នាំ២០២១ រាងកាត់ Audi A7 តែតម្លៃខុសគ្នាពាក់កណ្តាល
ចន្លោះមិនឃើញ
Volkswagen បានប្រកាសចេញរថយន្ត Arteon ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ កាលពីដើមឆ្នាំកន្លងទៅ ហើយឥឡូវនេះវាត្រូវបានគេដាក់លក់នៅលើទីផ្សារសហរដ្ឋអាមេរិកហើយ។
រថយន្ត Sedan មានរូបរាងបែបស្ព័រកាត់តាម Audi A7 នេះ នឹងមានតម្លៃចាប់ពី ៣៦ ៩៩៥ដុល្លារ សម្រាប់ម៉ូដែល Arteon SE (Base Model) ថ្លៃជាងស៊េរីឆ្នាំ២០២០ ចំនួន ១ ០០០ដុល្លារ។ ដោយឡែក បើប្រៀបធៀបទៅនឹង Audi A7 ឆ្នាំ២០២១ ប្រភេទ Base Model ដូចគ្នាវិញ វាថោកជាងដល់ទៅ ៣២ ០០០ដុល្លារឯណោះ។
Arteon ឆ្នាំ២០២១ បានកែកុនលើផ្នែកខាងមុខរបស់ខ្លួន និងបំពាក់ចង្កៀងក្រោយថ្មី ព្រមទាំងបន្ថែមពណ៌ថ្មីចំនួន ៣ ទៀត គឺ ពណ៌ក្រហម Kings Red Metallic, ពណ៌ស Oryx White Pearl និង ពណ៌ខៀវ Lapiz Blue Metallic។
ចំពោះកាប៊ីនខាងក្នុងវិញ រថយន្ត Volkswagen Arteon បានបំពាក់ប្រព័ន្ធភ្លើង Ambient Lighting ដែលមានសរុបរហូតដល់ទៅ ៣០ពណ៌, អេក្រង់ Touchscreen ថ្មីសម្រាប់បញ្ជាមុខងារម៉ាស៊ីនត្រជាក់, កុងទ័រឌីជីថល និង អេក្រង់កម្សាន្តទំហំ ៨អ៊ីញ មកស្តង់ដារតែម្តង។
រថយន្តរបស់ក្រុមហ៊ុនអាល្លឺម៉ង់ខាងលើនៅតែបន្តបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ TSI Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៦៨សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ ប្រភេទ Tiptronic និងប៉ុងមួយវិលកង់មុខ FWD មកស្តង់ដារ ខណៈប៉ុងពីរ 4Motion AWD គឺជា Option៕