• 2020-10-21 03:04:20
  • ព័ត៌មាន

ឡាន Toyota មួយម៉ូដែលទៀតហើយ ដែល Suzuki យកមកប្តូរតែមដាក់លក់

  • 2020-10-21 03:04:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Suzuki នឹងចេញលក់រថយន្ត Across នៅលើទីផ្សារអឺរ៉ុប ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈការពិតវាគឺជារថយន្ត Toyota RAV4 PHEV ដែលប្តូរតែមប៉ុណ្ណោះ។

រថយន្ត Suzuki Across ដែលដំណើរការដោយម៉ាស៊ីន Plug-in Hybrid នឹងមានលក់នៅចក្រភពអង់គ្លេស ក្នុងតម្លៃចាប់ពី ៥៩ ៩០០ដុល្លារ។ Across ផ្តល់ជម្រើស ៦ ពណ៌ គឺ ស, ទឹកប្រាក់, ខ្មៅ, ក្រហម, ប្រផេះ និងខៀវ។

SUV ខ្នាតតូចនេះប្រើប៉ុងពីរ E-Four Electronic 4x4, ពូកស្បែក, កោអីមុខ-ក្រោយមានមុខងារកម្តៅ, ដៃចង្កូតមានមុខងារកម្តៅ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ២តំបន់, ឃ្លុបក្រោយអូតូ និងអេក្រង់កម្សាន្ត Touchscreen ទំហំ ៩អ៊ីញជាដើម។ បន្ថែមពីនេះវាក៏មានបំពាក់ចង្កៀងមុខ LED និង អំពូលបំភ្លឺពេលថ្ងៃ LED ក៏ដូចជា យ៉ាន់ទំហំ ១៩អ៊ីញផងដែរ។

ប្រព័ន្ធ Plug-in Hybrid លើរថយន្ត Across គឺគួបផ្សំរវាងម៉ូទ័រអគ្គិសនីមួយ និងម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ព្រមទាំងកញ្ចប់អាគុយកម្លាំង ១៨,១គីឡូវ៉ាត់ម៉ោងមួយ។ ជាលទ្ធផល វាអាចបើកបរចម្ងាយ ៧៥គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។

ចំពោះមុខងារសុវត្ថិភាពវិញ មានដូចជា Pre-Collision System, Lane Tracing Assist និង Dynamic Radar Cruise Control៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់