• 2020-10-21 02:48:39
  • ព័ត៌មាន

មកស្គាល់មុខ និងតម្លៃរថយន្តប្រភេទ Van កំពុងមានលក់នៅស្រុកខ្មែរ

  • 2020-10-21 02:48:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តប្រភេទ Van បានចាប់ផ្តើមមានចរាចរណ៏នៅលើដងផ្លូវរបស់ប្រទេសកម្ពុជា ជាយូរមកហើយ។ ពួកវាជាផ្នែកមួយនៃការធ្វើដំណើរតាមសហគមន៍រៀងរាល់ថ្ងៃ តាមរយៈការដឹកកម្មកររោងចក្រ ឧទាហរណ៏ដូចជារថយន្ត Ssangyong Istana។

ការផ្សារភ្ជាប់គ្នាជាមួយជីវិតពីមុននៃការប្រើប្រាស់រថយន្តប្រភេទ Van គឺមានការខុសប្លែក ហើយសម្រាប់រថយន្តប្រភេទនេះ បានជ្រៀតចូលក្នុងគ្រួសារដែលមានវណ្ណៈមធ្យម និងគ្រួសារដែលមានវណ្ណៈខ្ពស់ ហើយជាបណ្តើរៗនាពេលបច្ចុប្បន្ននេះ វាក្លាយជារថយន្តសម្រាប់គ្រួសារលំដាប់ខ្ពស់ ដែលមានមុខជំនួញធំៗ ដូចជានាយកក្រុមហ៊ុន ឬសម្រាប់ដឹកអតិថិជនលំដាប់វីអាយភីផងដែរ។

រថយន្ត Van គឺជារថយន្តដែលត្រូវបានប្រើប្រាស់នៅក្នុងផ្នែកបដិសណ្ឋារកិច្ច ប៉ុន្តែឥលូវវាក៏បានក្លាយជាមធ្យោបាយដ៏ល្អមួយ សម្រាប់ការធ្វើដំណើរដ៏ពេញនិយម នៃគ្រួសារដែលមានកូនក្មេង និងក្មេងជំទង់។

តើរថយន្ត Van មួយណា ដែលមានលក់នៅលើទីផ្សារនាពេលបច្ចុប្បន្ន ហើយតើរថយន្តប្រភេទ Van មួយណាដែលត្រូវបានគេចាត់ទុកថាជាជម្រើសល្អបំផុត?

១) រថយន្ត​ Maxus G50 ដែលមានតម្លៃសមរម្យ

ជាមួយនឹងរថយន្តដែលមានបណ្តោយប្រវែង 4,825mm រថយន្ត Maxus G50 បានផ្តល់ជូនកន្លែងដ៏ធំទូលាយសម្រាប់អ្នកដំណើរ៨នាក់។ ផ្ទុយទៅនឹងរថយន្តម៉ូដែល Toyota Avanza រថយន្ត Maxus G50 គឺជារថយន្តប្រភេទ MPV ធំ ដែលពិតជាមានមុខងារប្រើប្រាស់ពិសេស ជាងរថយន្តធម្មតា។ វាបំពាក់មកជាមួយជម្រើសនៃមុខងារប្រើប្រាស់យ៉ាងល្អៗ ដូចជា អេក្រង់ពណ៌ឌីជីថល ១២អ៊ីញ ភ្លឺច្បាស់ត្រជាក់ភ្នែក, Smart Key និង កាមេរ៉ា៣៦០ដឺក្រេ។ ម៉ូដែលនេះផ្តល់ជូននូវតម្លៃដ៏អស្ចារ្យ គឺជាង $40,000 បន្តិចបន្តួច។

យីហោ Maxus ត្រូវបានគេស្គាល់ថាជាប្រភេទតែមួយនឹង LDV មកពីចក្រភពអង់គ្លេស ហើយគេសង្ឃឹមថា វានឹងអាចបង្កើតចំណែកទីផ្សារនៅលើផ្នែករថយន្តប្រភេទ Van នេះបាន ដោយសារការផ្តល់ជូនដ៏អស្ចារ្យ និងជាយីហោដែលមានបទពិសោធន៍ដ៏យូរអង្វែងនៅក្នុងការវិស័យយានយន្ត។

២) រថយន្ត Kia Carnival ជាជម្រើសម្រាប់គ្រួសារ

ជាមួយនឹងការបង្កើនឡើងរហូតដល់១១កៅអី រថយន្តCarnival បានទាក់ទាញដល់ក្រុមគ្រួសារជាច្រើននៅក្នុងរាជធានីភ្នំពេញ ដែលកំពុងស្វែងរករថយន្តដែលមានភាពធំទូលាយ និងមានផាសុកភាព។ ទោះបីជាវាមានតម្លៃខ្ពស់ដល់ $66,800 ដែលថ្លៃជាងរថយន្ត Maxus G50 បន្តិចក៏ដោយ ក៏រថយន្ត Kia Carnival នេះបានបំពាក់ដោយការ​បិទបើកទ្វារដោយស្វ័យប្រវត្តិ​ និង Update ជាមួយបច្ចេកវិទ្យាចុងក្រោយនៃគុណភាព និងការរចនាប្រព័ន្ធសុវត្ថិភាព ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។

៣) រថយន្ត Toyota Alphard ដ៏ពេញនិយម

រថយន្ដ Toyota Alphard គឺជារថយន្ដមួយដែលលក់ដាច់ជាងគេនៅក្នុងប្រទេសកម្ពុជា ភាគច្រើនវានាំចូលតាមរយៈពីទីផ្សារការចែកចាយរថយន្តក្រៅផ្លូវការ ក្នុងតម្លៃ $150,000។ ជាទូទៅវាមានច្រើននៅក្នុងទីក្រុងធំៗមួយចំនួននៅអាស៊ី ដូចជា ទីក្រុងហុង និងទីក្រុងបាងកក ហើយបន្ទាប់មកវាក៏បានចរាចរណ៏លើដងផ្លូវប្រទេសកម្ពុជា ដោយសារកំណើននៃអ្នកដែលចូលចិត្តជិះរថយន្តប្រភេទនេះ មានការកើនឡើងដែលនាំឲ្យមានការនាំចូលរថយន្ត Alphard រាប់ពាន់គ្រឿងមកកាន់ព្រះរាជាណាចក្រកម្ពុជា។ ម៉ាស៊ីនដែលមានកម្លាំងខ្លាំង រួមជាមួយផ្នែកខាងក្នុងដ៏ប្រណីត វាគឺជាអ្វីដែលត្រូវបានផ្តល់ជូនដោយរថយន្តប្រភេទ Van។

៤) រថយន្ត Lexus LM 300h ជាជម្រើសដ៏ប្រណីត

ថ្មីៗនេះហាងលក់រថយន្តជាច្រើន បាននាំចូលនូវរថយន្ត Lexus LM 300h ហើយវាបានបង្កើតការចាប់អារម្មណ៍នៅលើបណ្តាញសង្គម។ នៅពេលនិយាយអំពីរថយន្តម៉ាក Lexus គឺការច្នៃប្រឌិតថ្មី រួមនឹងភាពប្រណីត បានផ្តល់នូវតុល្យភាពដ៏ល្អឥតខ្ចោះ។ ហើយជាថ្មីម្តងទៀត ពួកគេបានទទួលភាពជោគជ័យក្នុងការរចនារថយន្តប្រភេទ Van បែបសិល្បៈជាមួយនឹងជម្រើសដ៏អស្ចារ្យ សម្រាប់អ្នកធ្វើដំណើរដែលបំពាក់ដោយអេក្រង់យ៉ាងធំ និងមានតែកៅអីចំនួន២ ប៉ុណ្ណោះនៅខាងក្រោយសម្រាប់ភ្ញៀវលំដាប់ VVVIP។

សរុបសេចក្តីមករថយន្តប្រភេទ Van ទាំងអស់សុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន ដែលអាចឲ្យលោកអ្នកជ្រើសរើសបានតាមតម្រូវការ។ ហើយសម្រាប់តម្លៃវិញវាក៏ស័ក្កសមជាមួយអ្វីដែលបានបំពាក់មកសម្រាប់រថយន្តដែរ៕

មតិយោបល់