• 2020-10-21 01:58:12
  • ព័ត៌មាន

ចំនួនអ្នកកុម្ម៉ង់ទិញ iPhone 12 Pro បែរជាច្រើនលើសរំពឹងទុក

  • 2020-10-21 01:58:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​វិភាគ Ming-Chi Kuo បាន​ធ្វើ​ការ​ប៉ាន់​ស្មាន​ថា​ការ​កុម្ម៉ង់​ទិញ iPhone 12 គឺ​មាន​ច្រើន​ជាង​ការ​កុម្ម៉ង់​ទិញ iPhone 11 ដល់​ទៅ​ជាង​ពីរ​ដង។ លោក​បាន​និយាយ​ថា​ការ​កុម្ម៉ង់​ទិញ​បាន​ឡើង​ដល់​ចន្លោះ​ ១,៧​លាន ទៅ​ ២លាន​គ្រឿង ក្នុង​រយៈពេល ២៤​ម៉ោង ដែល​ iPhone 11 មាន​ចន្លោះ​ពី ៥០​ម៉ឺន ទៅ ៨០​ម៉ឺន​គ្រឿង។

រវាង​​ចំណែក​ iPhone 12 និង iPhone 12 Pro ដែល Apple ដាក់​ឲ្យ​កុម្ម៉ង់​ទិញ​មុន​គេ លោក Kuo បាន​ប៉ាន់​ស្មាន​ថា​តម្រូវ​ការ​សម្រាប់ iPhone 12 Pro គឺ​មាន​ច្រើន​លើស​ពី​ការ​រំពឹង​ទុក។ iPhone 12 ដើម​ឡើយ​ត្រូវ​បាន​លោក​រំពឹង​ទុក​ថា​នឹង​មាន​ការ​ពេញ​និយម​ជាង ប៉ុន្តែ​សញ្ញា​ដំបូងៗ​បាន​បង្ហាញ​ថា​ការ​កុម្ម៉ង់​ទិញ​រវាង​ iPhone 12 គឺ​មាន​ស្មើ​គ្នា។

ការ​ប៉ាន់​ស្មាន​ចុង​ក្រោយ​របស់​លោក Kuo ពេល​ iPhone 12 ទាំង​បួន​ដាក់​លក់​លើ​ទីផ្សារ​​មាន​ដូច​ខាង​ក្រោម ៖

  • iPhone 12 mini ៖ ១០-១៥%

  • iPhone 12 ៖ ៣០-៣៥%

  • iPhone 12 Pro ៖ ៣០-៣៥%

  • iPhone 12 Pro Max ៖ ១៥-២០%

លោក Kuo ជឿជាក់​ថា​តម្រូវ​ការ​សម្រាប់ iPhone 12 mini នឹង​​​មាន​ចំនួន​តិច​តួច​ដោយ​សារ​វា​មិន​គាំទ្រ​ការ​ប្រើ​ស៊ីម​ពីរ ដែល​ជា​ចំណុច​ពេញ​និយម​មួយ​នៅ​ប្រទេស​ចិន។ មួយ​វិញ​ទៀត តម្រូវ​ការ​សម្រាប់​ស្មាតហ្វូន​អេក្រង់​តូច​ក៏​មាន​តិច​តួច​ស្រាប់​ដែរ​នៅ​ប្រទេស​ចិន៕​

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់