• 2020-10-20 04:20:32
  • ព័ត៌មាន

មកដឹងតម្លៃម៉ូតូអាគុបកែឡើងអេម មានតិចគ្រឿងបំផុតនៅខ្មែរ

  • 2020-10-20 04:20:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ Honda Super Cub ឬខ្មែរយើងនិយមហៅថា "អាគុប" មានកេរ្តិ៍ឈ្មោះល្បីល្បាញច្រើនឆ្នាំណាស់មកហើយ ដោយសារតែភាពធន់ និងសន្សំសំចៃរបស់វា។

ថ្មីៗនេះ ហាងលក់គ្រឿងលេងម៉ូតូមួយកន្លែងក្នុងទីក្រុងភ្នំពេញ បានកែម៉ូតូ Super Cub 110 ស៊េរីឆ្នាំ២០១៨ និង ២០១៩ ទៅជាម៉ូតូបែបកាហ្វេ ដែលបានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន។

ក្នុងនោះ គេបានកាត់កន្ទុយក្រោយម៉ូតូឲ្យខ្លីជាងមុន, ដកកែបខាងក្រោយចេញ, ផ្លាស់ប្តូរកុងទ័រថ្មី, ប្តូរសម្បកកង់ធំ, ប្តូរបំពង់ស៊ីម៉ាំងថ្មី និង បំពាក់ចង្កៀងមុខថ្មី ទៀតផង។

ទោះជាយ៉ាងណា ម៉ូតូអាគុបកែទៅជាម៉ូតូប្រភេទកាហ្វេនោះ មានមិនច្រើនគ្រឿងឡើយនៅក្នុងប្រទេសខ្មែរយើង ហើយវាក៏មានតម្លៃរៀងក្រែលគួរសមដែរ។ បើតាមការបញ្ជាក់ពីហាងខាងលើផ្ទាល់ ម៉ូតូអាគុបកែហើយនេះមានតម្លៃរហូតដល់ទៅខ្ទង់ ៣ពាន់ដុល្លារឯណោះ។

ម៉ូតូ Honda Super Cub 110 បំពាក់ម៉ាស៊ីនកម្លាំង ១១០សេសេ ជាមួយនឹងបច្ចេកវិទ្យាប៊ិចសាំង PGM-Fi និងចង្កឹះលេខ ៤វគ្គ៕

រូបភាពផ្តល់ឲ្យដោយ ហាង 90s Custom

អត្ថបទ៖ សេង ឡុង

មតិយោបល់