• 2020-10-19 08:22:00
  • ព័ត៌មាន

ហេតុផលល្អៗ ៥ យ៉ាង អ្នកគួរទិញម៉ូតូ Royal Enfield Himalayan ជិះ

  • 2020-10-19 08:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Royal Enfield Himalayan គឺជាម៉ូតូសម្រាប់ការជិះ Off-road ដ៏ពេញនិយមបំផុតមួយ នៅលើទីផ្សារបច្ចុប្បន្ន ហើយវាមានហេតុផលល្អៗជាច្រើន ដែលអ្នកគួរទិញម៉ូតូ Royal Enfield Himalayan ជិះ។

១) លក្ខណៈពិសេស

ម៉ូតូ Royal Enfield Himalayan មានបំពាក់មកជាមួយនូវមុខងារ និងលក្ខណៈពិសេសជាច្រើន។ អ្វីដែលរឹតតែល្អនោះគឺ ម៉ូតូនេះនៅតែបន្តការធ្វើឲ្យប្រសើរ និងអាប់ដេត រាល់ពេលចេញស៊េរីថ្មី។ លក្ខណៈពិសេសទាំងនោះមានដូចជា ប្រព័ន្ធហ្វ្រាំង dual-channel ABS, electronic fuel injection, switchable ABS, ហ្វ្រាំងឌីសមុខក្រោយ, បូមប្រភេទ long-travel suspension, ជើងចាប់អីវ៉ាន់, កុងទ័រ LCD និង បូមក្រោយ mono-shock ជាដើម។

២) ម៉ាស៊ីនមានកម្លាំងខ្លាំង

ម៉ូតូ Royal Enfield Himalayan ដំណើរការដោយម៉ាស៊ីនកម្លាំង ៤១១សេសេ ហើយមានប្រព័ន្ធបញ្ចុះកម្តៅ air-cool ដែលធ្វើឲ្យម៉ាស៊ីនឆេះស្មើល្អ ហើយស្ទុះខ្លាំង។ ជាមួយគ្នានេះ ការបន្ថែមប៊ិចសាំង ជួយឲ្យការបើកបរកាន់តែរលូន និងប្រសើរ។ មិនតែប៉ុណ្ណោះ កម្លាំងបង្វិលរបស់ម៉ាស៊ីនម៉ូតូ Himalayan គឺល្អបំផុតសម្រាប់តម្លៃរបស់វា។

៣) ផ្តល់ផាសុខភាពពេលបើកបរ

ថ្វីបើម៉ូតូនេះត្រូវបានផលិតផ្តោតខ្លាំងលើការជិះ Off-road ប៉ុន្តែក្រុមហ៊ុនក៏បានយកចិត្តទុកដាក់លើផាសុកភាពដែរ។ របាំងកញ្ចក់ការពារខ្យល់, កម្ពស់ខ្ពស់ និង ភាពងាយស្រួលបត់បែន ធ្វើឲ្យវាកាន់តែងាយស្រួល និងមានផាសុកភាព សម្រាប់ការជិះផ្លូវឆ្ងាយ។ ចំណែកឯការបើកបរនៅក្នុងទីក្រុងវិញ វាកាន់តែផ្តល់ភាពងាយស្រួល ជាមួយនឹងកែប​ទំហំ​ធំ មាន​សភាព​ទន់ ហើយកែប​នេះ​​មាន​កម្ពស់​ ៨០០មីល្លីម៉ែត្រ ដែល​ងាយ​ស្រួល​ក្នុង​ការ​ឡើង​ជិះ​។

៤) សមត្ថភាព Off-road

វាគឺជាចំណុចខ្លាំងបំផុតមួយសម្រាប់ Royal Enfield Himalayan ដោយសារតែវាមានសមត្ថភាព Off-road ដ៏អស្ចារ្យ។ ម៉ាស៊ីនកម្លាំងខ្លាំងរបស់វានឹងជួយឲ្យអ្នកឆ្លងផុតស្ថានភាពផ្លូវពិបាកៗយ៉ាងងាយស្រួល ជាមួយនឹងកម្ពស់បាតផុតពីដី ២២០មីល្លីម៉ែត្រ។ លើសពីនេះទៅទៀត បូមមុខរបស់វាអាចអុកចុះក្រោម ២០០មីល្លីម៉ែត្រ ខណៈបូមក្រោយ ១៨០មីល្លីម៉ែត្រ។

៥) តម្លៃ

តម្លៃរបស់ម៉ូតូនេះក៏ជាមូលហេតុដ៏សំខាន់មួយសម្រាប់ជោគជ័យរបស់វាផងដែរ។ ម៉ូតូ Royal Enfield Himalayan មានតម្លៃចាប់ពី ៤ ៩០០ដុល្លារ ធ្វើឲ្យវាក្លាយជាម៉ូតូប្រភេទ Off-road មានតម្លៃសមរម្យបំផុតមួយ នៅលើទីផ្សារបច្ចុប្បន្ន។ ត្បិត​ថា​​មិន​មាន​គូ​ប្រជែង​ចំ​ ប៉ុន្តែ​វា​អាច​ប្រៀប​ធៀប​នឹង​ម៉ូតូ Triumph Tiger បាន៕​

មតិយោបល់