- 2020-10-19 03:54:18
- ព័ត៌មាន
មិនធ្លាប់ដឹងសោះ! ឡូហ្គូឡាន Bugatti ពិសេសលើសពីអ្វីដែលយើងគិតឆ្ងាយ
- 2020-10-19 03:54:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធ្លាប់ដឹងសោះ! ឡូហ្គូឡាន Bugatti ពិសេសលើសពីអ្វីដែលយើងគិតឆ្ងាយ
ចន្លោះមិនឃើញ
នៅពេលដែលអ្នកចំណាយលុយរាប់លានដុល្លារដើម្បីទិញរថយន្តមួយគ្រឿង ដូចជា Bugatti Chiron Pur Sport ឆ្នាំ២០២១ អ្នករំពឹងថាគ្រប់សមាសធាតុលើរថយន្តទាំងអស់ ត្រូវតែផលិតចេញពីគ្រឿងដ៏ល្អបំផុត ហើយមិនត្រូវកាត់បន្ថយការចំណាយលើអ្វីទាំងអស់ ចាប់តាំងពីផ្នែកម៉ាស៊ីន ដល់កាប៊ីនខាងក្នុង។
មិនតែប៉ុណ្ណោះ សូម្បីតែឡូហ្គូលើរថយន្ត Bugatti នៅផ្នែកខាងមុខ ដែលអាចសម្លាប់សត្វល្អិតនៅល្បឿន ៤៨០គីឡូម៉ែត្រក្នុងមួយម៉ោង ក៏មានបង្កប់លក្ខណៈពិសេស លើសពីអ្វីដែលយើងគិតដែរ។
ឡូហ្គូរាងពងក្រពើ ជាមួយអក្សរពណ៌ស លើផ្ទៃពណ៌ក្រហម កើតចេញពីគំនិតរបស់លោក Ettore Bugatti ដែលជាអ្នកបង្កើតក្រុមហ៊ុនរថយន្ត Bugatti ផ្ទាល់តែម្តង។ លោក Ettore បានបំពាក់ហ្គូឡូនេះលើប៉ាណាមុខនៃរថយន្ត Bugatti Type 13 ដែលជារថយន្តដំបូងបង្អស់របស់ Bugatti។
ក្រៅពីបង្ហាញពីឈ្មោះក្រុមហ៊ុន ឡូហ្គូនោះក៏មានអក្សរ EB ដែលមានន័យថា Ettore Bugatti ជាមួយនឹងសញ្ញាចុចពណ៌ក្រហមចំនួន ៦០ ព័ទ្ធជុំវិញ ដែលតំណាងឲ្យគុជ ឬ សរសៃអំបោះ ហើយបង្កើតបានជាទំនាក់ទំនងទៅកាន់ភាពទុកចិត្ត និងភាពធន់របស់រថយន្ត។
ចំណែកឯពណ៌វិញ ក្រហម តំណាងឲ្យថាមពល និងការស្រលាញ់, ស តំណាងឲ្យភាពឆើតឆាយ និងអភិជន ហើយខ្មៅតំណាងឲ្យ ភាពល្អឥតខ្ជោះ និងភាពក្លាហាន។
គួរឲ្យដឹងថា ឡូហ្គូនោះត្រូវបានផលិតចេញពីប្រាក់ (Sterling Silver) ទម្ងន់១៥០ក្រាម ខណៈឡូហ្គូទាំងមូលមានទម្ងន់ ១៥៩ក្រាម។ វាត្រូវការអ្នកជំនាញចំនួន ២០នាក់ និងរយៈពេលជាង ១០ម៉ោង ដើម្បីផលិតឡូហ្គូដ៏ពិសេសនេះមួយ៕