• 2020-10-19 01:53:17
  • ព័ត៌មាន

Huawei Mate 40 Pro+ លេងកាមេរ៉ាប្លែកគេទៀតហើយ!

  • 2020-10-19 01:53:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei Mate 40 Series នឹង​ប្រកាស​ចេញ​នា​ថ្ងៃ​ទី​២២ ខែ​តុលា​ខាង​មុខ​នេះ ហើយ​ពេល​នេះ​រូបរាង​របស់​ Mate 40 Pro+ បាន​លេច​ធ្លាយ​ ជា​មួយ​នឹង​ប្រអប់​វេច​ខ្ចប់​របស់​វា​​ផង​ដែរ។

រូបរាង​របស់​ Mate 40 Pro+ បាន​លេច​ធ្លាយ​តាម​រយៈ​ក្រុមហ៊ុន​លក់​សម្បក​ការពារ​ទូរសព្ទ ដោយ​បាន​បង្ហាញ​អំពី​រចនាបថ​​កាមេរ៉ា​ថ្មី មាន​រូបរាង​ខុស​ប្លែក​ពី​មុន។ កាមេរ៉ា​មាន​សរុប​ចំនួន ៥​គ្រាប់ ដែល​មាន​ទ្រង់ទ្រាយ​ខុសៗ​គ្នា មាន​គួប​ផ្សំ​ដោយ​កាមេរ៉ា​មេ, កាមេរ៉ា Periscope និង​កាមេរ៉ា Ultrawide ជា​ដើម។

ដោយ​ឡែក​សម្រាប់​ប្រអប់​វេច​ខ្ចប់​របស់ Mate 40 Pro+ បាន​បញ្ជាក់​អំពី​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​ដូច​ជា​គាំទ្រ​សេវា​ 5G, មាន RAM ទំហំ ១២GB និង​អង្គ​ផ្ទុក​ទំហំ ២៥៦GB ​ផង​ដែរ៕​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់