• 2020-10-16 03:12:46
  • ផលិតផលថ្មី

OnePlus 8T សាកថ្ម 65W អេក្រង់ 120Hz តម្លៃ ៧៥០ដុល្លារ

  • 2020-10-16 03:12:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នូវ​ស្មាតហ្វូន OnePlus 8T ដែល​មាន​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​ 65W និង​មាន​អេក្រង់ 120Hz ជា​ចំណុច​លេច​ធ្លោ​បំផុត​របស់​ស្មាតហ្វូន​នេះ។

ស្មាតហ្វូន​នេះ​មាន​ពីរ​ប្រភេទ​គឺ​មួយ​មាន​ RAM ទំហំ ៨GB ​អង្គ​ផ្ទុក ១២៨GB និង​មួយ​ទៀត​មាន RAM ទំហំ ១២GB អង្គ​ផ្ទុក​ទំហំ ២៥៦GB។ នៅ​សហរដ្ឋអាមេរិក​មាន​​លក់​តែ​ប្រភេទ RAM ទំហំ ១២GB ដែល​មាន​តម្លៃ ៧៤៩​ដុល្លារ មាន​ដាក់​លក់​ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា។

បច្ចេកវិទ្យា​សាក​ថ្ម​ Warp Charge 65W ​ដែល​មាន​លើ OnePlus 8T អាច​សាក​ថ្ម​​ទំហំ ៤៥០០mAh របស់​វា​បាន​ដល់​ជិត ៥៨% ក្នុង​ពេល​ត្រឹម​ ១៥​នាទី និង​អាច​សាក​ដល់​ពេញ​ ១០០% ក្នុង​ពេល​ត្រឹម​ ៣៩​នាទី។

ចំពោះ​អេក្រង់​របស់​វា​នៅ​មាន​ទំហំ ៦,៥៥អ៊ីញ និង​មាន​កម្រិត​បង្ហាញ​ 1080 x 2400 ភីកសែល​ដូច​នៅ​លើ OnePlus 8 ប៉ុន្តែ​ Refresh Rate នា​ពេល​នេះ​ឡើង​ដល់ 120Hz ដូច​ជា OnePlus 8 Pro ដែរ។ ស្មាតហ្វូន​នេះ​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Snapdragon 865 ដែល​គាំទ្រ​សេវា​ sub-6GHz 5G និង​ដំណើរ​ការ​ដោយ​ OxygenOS 11 មក​ស្រាប់​ចេញ​ពី​ប្រអប់។

សម្រាប់​ផ្នែក​កាមេរ៉ា​វិញ នៅ​ខាង​ក្រោយ​មាន​ចំនួន​បួន​គ្រាប់ ដែល​កាមេរ៉ា​មេ​មាន​ទំហំ ៤៨MP, កាមេរ៉ា Ultrawide ទំហំ ១៦MP (១២៣ដឺក្រេ), កាមេរ៉ា Macro ទំហំ ៥MP និង​មាន​​កាមេរ៉ា​ស-ខ្មៅ​ទំហំ ២MP។ នៅ​ផ្នែក​ខាង​មុខ​វិញ​មាន​កាមេរ៉ា Selfie ទំហំ ១៦MP៕​

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់