• 2020-10-14 07:37:24
  • ផលិតផលថ្មី

Yamaha ចេញម៉ូតូថ្មីឌីហ្សាញរាងស្អាតប្លែក ប៉ុន្តែតម្លៃវិញស្មានមិនដល់

  • 2020-10-14 07:37:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Yamaha Motors ប្រចាំ​តៃវ៉ាន់​ បាន​បង្ហាញ​ចេញ​ម៉ូតូ​ថ្មី​ម៉ូដែល Vinoora 125 ដែល​ជា​អ្នក​ស្នង​តំណែង​ម៉ូតូ VINO និង​ម៉ូតូ CUXI ដោយ​មាន​ប្រើ​ប្រាស់​រចនាបថ​​ប្លែក និង​មាន​ភាព​ទាន់​សម័យ។

​ម៉ូតូ​នេះ​​ភ្លើង​ប្រភេទ LED ចំនួន​ពីរ​គ្រាប់​នៅ​ផ្នែក​ខាង​មុខ​ដែល​មាន​រាង​ជា​រង្វង់​មូល ហើយ​នៅ​ផ្នែក​ខាង​ក្រោយ​ក៏​មាន​បំពាក់​អំពូល​ហ្វ្រាំង​​ដែល​មាន​រាង​មូល​ដូច​គ្នា​ផង​ដែរ។ វា​មាន​​រន្ធ​សាក​ថ្ម​ 5V/2A ដែល​ស្ថិត​នៅ​ក្នុង​ឃ្លុប​ដាក់​ឥវ៉ាន់​ក្រោម​​ដៃ​ចង្កូត។

ត្បិត​ថា​មាន​រូបរាង​តូច គួរ​ឲ្យ​ស្រឡាញ់​មែន ប៉ុន្តែ​ម៉ូតូ​ម៉ូដែល Vinoora 125 នេះ​គឺ​មាន​បំពាក់​ម៉ាស៊ីន​ចំណុះ ១២៥សេសេ, មាន​ប្រើ​ប្រព័ន្ធ​​ពន្លត់​ម៉ាស៊ីន និង​បញ្ឆេះ​ម៉ាស៊ីន​ស្វ័យប្រវត្តិ ដែល​ជួយ​សន្សំសំចៃ​ប្រេង​សាំង​បាន​ល្អ។ កម្រិត​ស៊ី​ប្រេង​​របស់​វា​ ១​លីត្រ​ ជិះ​បាន​ចម្ងាយ​ ៥៧,៧ គីឡូម៉ែត្រ។

Yamaha Vinoora 125 មាន​ជម្រើស​ពណ៌​ស្អាតៗ​ចំនួន​ប្រាំ ដែល​មាន​ដាក់​លក់​នៅ​តៃវ៉ាន់​ក្នុង​តម្លៃ ៧៦ ៣០០​ដុល្លារ​តៃវ៉ាន់ ស្មើ​នឹង​ប្រមាណ ២ ៦៥៥​ដុល្លារ៕​​

ប្រភព៖ Yahoo ប្រែ​សម្រួល៖ សុខហេង

មតិយោបល់