• 2020-10-14 00:16:37
  • ហាងឆេងផលិតផល

ក្តៅៗហ្មង! iPhone 12 ទើបប្រកាសយប់មិញ ឥឡូវចេញតម្លៃនៅខ្មែរបាត់!

  • 2020-10-14 00:16:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ទើបតែបានប្រកាសចេញ iPhone ជំនាន់​ថ្មី​ដែល​មាន​សរុប​រហូត​ដល់​​ចំនួន ៤ ​ម៉ូដែល ​ជា​មួយ​ការ​ឌីហ្សាញ​រូបរាង​ថ្មី​ខុស​ប្លែក​ពី​មុន និង​មាន​​គាំទ្រ​នូវ​សេវា 5G ជា​លើក​ដំបូង​បំផុត។

iPhone ទាំង ៤ ម៉ូដែលនោះមានដូចជា iPhone 12 mini តម្លៃចាប់ពី ៦៩៩ដុល្លារ, iPhone 12 តម្លៃចាប់ពី ៧៩៩​ដុល្លារ, iPhone 12 Pro តម្លៃចាប់ពី ៩៩៩​ដុល្លារ និង iPhone 12 Pro Max តម្លៃចាប់ពី ១០៩៩​ដុល្លារ នៅ​លើទីផ្សារ​បរទេស។

ជាមួយគ្នានេះ បន្ទាប់ពីការប្រកាសយប់មិញនេះហើយ ហាងលក់ទូរសព្ទនៅក្នុងស្រុកមួយ បានបង្ហើបពីតម្លៃនៃ iPhone ថ្មីទាំង ៤ ម៉ូដែល សម្រាប់ទីផ្សារប្រទេសកម្ពុជាតែម្តង។ តម្លៃរបស់វាមានដូចតទៅ៖

iPhone 12 Mini

  • iPhone 12 Mini 64G តម្លៃ ៨៤០ដុល្លារ
  • iPhone 12 Mini 128G តម្លៃ ៨៩០ដុល្លារ
  • iPhone 12 Mini 256G តម្លៃ ៩៩០ដុល្លារ

iPhone 12

  • iPhone 12 64G តម្លៃ ៩៩០ដុល្លារ
  • iPhone 12 128G តម្លៃ ១០៤០ដុល្លារ
  • iPhone 12 256G តម្លៃ ១១៤០ដុល្លារ

iPhone 12 Pro

  • iPhone 12 Pro 128G តម្លៃ ១២២០ដុល្លារ
  • iPhone 12 Pro 256G តម្លៃ ១៣២០ដុល្លារ
  • iPhone 12 Pro 512G តម្លៃ ១៥២០ដុល្លារ

iPhone 12 Pro Max

  • iPhone 12 Pro Max 128G តម្លៃ ១៤២០ដុល្លារ
  • iPhone 12 Pro Max 256G តម្លៃ ១៥២០ដុល្លារ
  • iPhone 12 Pro Max 512G តម្លៃ ១៧២០ដុល្លារ

ចុចអានលក្ខណៈសម្បត្តិ iPhone 12 ទាំង ៤ ម៉ូដែល

ប្រភព ៖ Jet Black Store

អត្ថបទ៖ សេង ឡុង

មតិយោបល់