• 2020-10-13 02:54:27
  • ព័ត៌មាន

មានស្មាតហ្វូន Android ថ្មី ឡើងជាជើងឯកតារាង AnTuTu

  • 2020-10-13 02:54:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iQOO 5 Pro និង iQOO 5 បាន​ក្លាយ​ជា​ជើង​ឯក​ថ្មី​នៃ​តារាង​ AnTuTu ប្រចាំ​ខែ​កញ្ញា​នៅ​ប្រទេស​ចិន ជា​មួយ​ពិន្ទុ​សរុប​ ៦៦៣៧៥២ និង ៦៦២ ១៦៥ ពិន្ទុ ដែល​បាន​ផ្ដួល​ Xiaomi Mi 10 Ultra ជើង​ឯក​​ខែ​មុន។

iQOO ទាំង​ពីរ​ម៉ូដែល​មាន​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Snapdragon 865 និង RAM ទំហំ ១២GB ប្រភេទ LPDDR5 ជា​មួយ​អង្គ​ផ្ទុក​ UFS 3.1 ដែល​មាន​ទំហំ ២៥៦GB។ ស្មាតហ្វូន​ទាំង​ពីរ​នេះ​មាន​កម្លាំង​ខ្លាំង​ជាង​ស្មាតហ្វូន​ប្រើ​ឈីប Snapdragon 865 ដទៃ​ត្រង់​ផ្នែក GPU និង​ដោយ​សារ​ការ​កែ​សម្រួល​លើ Software ពី​ក្រុម iQOO ផង​ដែរ។

ស្មាតហ្វូន​ផ្សេង​ទៀត​ដែល​មាន​ឈ្មោះ​ក្នុង​តារាង​ភាគ​ច្រើន​គឺ​ប្រើ​ប្រាស់​ឈីប Snapdragon 865 លើក​លែង​តែ​ Asus Zenfone 7 Pro និង ROG Black Shark 3S ប៉ុណ្ណោះ​ដែល​ប្រើ​ឈីប Snapdragon 865+ ហើយ​ស្មាតហ្វូន​ទាំង​អស់​ទទួល​បាន​ពិន្ទុ​សរុប​មិន​ក្រោម ៦០​ម៉ឺន​ពិន្ទុ​ឡើយ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់