• 2020-10-12 07:43:30
  • ព័ត៌មាន

ឡាន Tesla ហោះដល់ក្បែរភពអង្គារហើយ

  • 2020-10-12 07:43:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Tesla Raodster ជំនាន់​ដំបូង ត្រូវ​បាន​លោក​ Elon Musk បាញ់​បង្ហោះ​ទៅ​ក្នុង​លំហអាកាស​កាល​ពី​ប្រមាណ​ជាង ២​ឆ្នាំ​មុន ហើយ​ពេល​នេះ​វា​បាន​ហោះ​ដល់​ក្បែរ​ភព​អង្គារ​ហើយ។

ក្រុមហ៊ុន​អវកាស​ SpaceX បាន​បញ្ជាក់​ថា​រថយន្ត​ Roadster និង​ Starman ដែល​ជា​អ្នក​បើកបរ​មាន​ស្លៀកពាក់​ឈុត​អវកាស​គំរូ​របស់ SpaceX បាន​ហោះ​ទៅ​ក្បែរ​ភព​អង្គារ​កាល​ពី​ថ្ងៃ​​ទី​៨ ខែ​តុលា។ យ៉ាងណាក្ដី​ Tesla Roadster ​មិន​បាន​នៅ​កៀក​ភព​អង្គារ​ខ្លាំង​នោះ​ទេ ពោល​គឺ​ស្ថិត​នៅ​ចម្ងាយ​ក្រោម ៥​លាន​ម៉ាយ (ប្រមាណ​ ៨​លាន​គីឡូម៉ែត្រ) ពី​ភព​ ហើយ​រថយន្ត​នេះ​ដែរ​​ហោះ​ចេញ​ពី​ភព​​ផែនដី​បាន​ចម្ងាយ​ជិត ៣៧​លាន​ម៉ាយ (៥៩​លាន​គីឡូម៉ែត្រ) ផង​ដែរ។

វិបសាយ​ឈ្មោះ​ថា​ "Where is Raodster?” ដែល​បាន​ចាប់​ទីតាំង​ជាក់​ស្ដែង​ផ្ទាល់ៗ​​របស់ Starman បាន​ឲ្យ​ដឹង​ថា​រថយន្ត Tesla Roadster គឺ​ស្ថិត​នៅ​ចម្ងាយ​​ប្រមាណ ២០៧​លាន​គីឡូម៉ែត្រ​ ពី​ព្រះអាទិត្យ និង​កំពុង​ហោះ​សំដៅ​ទៅ​កាន់​ព្រះអាទិត្យ​ក្នុង​ល្បឿន​ ២១ ៩៤៧​គ.ម/ម៉៕​​

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់