• 2020-10-12 07:07:54
  • ព័ត៌មាន

មានគំនិតធ្វើបាត្របង្កប់ GPS ងាយស្រួលពិនិត្យទីតាំងព្រះសង្ឃ កុំឲ្យចាំដាក់បាត្រយូរ

  • 2020-10-12 07:07:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​ថៃ​មួយ​ក្រុម​បាន​ឌីហ្សាញ​នូវ​បាត្រ​ពិសេស​មួយ​សម្រាប់​ព្រះសង្ឃ​ ដោយ​មាន​បង្កប់​នូវ​ប្រព័ន្ធ GPS ចាប់​ទីតាំង ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​មើល​ឃើញ​ទីតាំង​របស់​ព្រះសង្ឃ​សម្រាប់​រៀប​ចំ​ដាក់​បាត្រ​នៅ​រាល់​ព្រឹក​ព្រលឹម។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Lao Post ក្រុម​សិស្ស​ថៃ​គឺ​មក​ពី​សាលា​រៀន​ Suan Bun Yopatham Lamphun ​ក្នុង​ខេត្ត​ឡាំប៉ាង​ ដែល​ពួក​គេ​អាច​ឈ្នះ​បាន​រង្វាន់​លេខ​មួយ​ សម្រាប់​​​កម្មវិធី​ប្រកួតប្រជែង​ថ្នាក់​ជាតិ។

គំនិត​នៃ​ការ​បង្កើត​បាត្រ​មាន​ GPS គឺ​ដើម្បី​ជួយ​ផ្លាស់​ប្ដូរ​មុខមាត់​​ព្រះ​ពុទ្ធសាសនា​នៅ​ប្រទេស​ថៃ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​សិស្ស។ បាត្រ​​ពិសេស​នេះ​គឺ​មាន​គម្រប​បាត្រ​ដែល​ឌីហ្សាញ​ឡើង និង​ព្រីន​ចេញ​តាម​រយៈ​ម៉ាស៊ីន​ព្រីន 3D ​ដើម្បី​បង្កប់​នូវ​ប្រព័ន្ធ GPS។

បាត្រ​នេះ​​ត្រូវ​បាន​បង្កើត​ឡើង​ ជា​មួយ​នឹង​កម្មវិធី​ពិសេស​ដែល​ប្រជាពលរដ្ឋ​អាច​​ប្រើ​ដើម្បី​​ពិនិត្យ​មើល​ទីតាំង​ព្រះសង្ឃ​ ​សម្រាប់​ត្រៀម​ខ្លួន​ក្នុង​ការ​រៀប​ចំ​ដាក់​បាត្រ ​មិន​បាច់​ទន្ទឹង​ចាំ​ផ្លូវ​ដូច​រាល់​ដង៕​​​​​​​

ប្រភព៖ Thelaotiantime ប្រែ​សម្រួល៖ សុខហេង

មតិយោបល់