- 2020-10-09 06:20:21
- ព័ត៌មាន
បង់រលស់ឡាន Hyundai មិនបាច់មានប្រាក់កក់ បំពេញឯកសាររួចបើកទៅផ្ទះបានភ្លែត!
- 2020-10-09 06:20:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង់រលស់ឡាន Hyundai មិនបាច់មានប្រាក់កក់ បំពេញឯកសាររួចបើកទៅផ្ទះបានភ្លែត!
ចន្លោះមិនឃើញ
ក្រុមហ៊ុន Hyundai ប្រចាំប្រទេសកម្ពុជាបានដាក់ចេញនូវប្រូម៉ូសិនដ៏អស្ចារ្យមួយសម្រាប់ជាកាដូមុនថ្ងៃបុណ្យគ្រីស្មាស់មកដល់ ដោយអតិថិជនអាចធ្វើការបង់រំលស់រថយន្ត SUV ពេញនិយមម៉ូដែល Santa Fe ឬរថយន្តវ៉ែនប្រណីតម៉ូដែល H-1 និងរថយន្តក្រុងខ្នាតតូចម៉ូដែល County ដោយមិនបាច់មានប្រាក់កក់។
អតិថិជនគ្រាន់តែយល់ព្រមលើលក្ខខណ្ឌណាមួយជាមួយធានាគារដែលជាដៃគូរបស់ក្រុមហ៊ុន Hyundai កម្ពុជា ដែលមានធានា Bred Bank (បង់រំលស់បានដល់ ៦ឆ្នាំ) និងធានា Shinhan Bank (បង់រំលស់បានដល់ ៧ឆ្នាំ) នោះអតិថិជននឹងអាចបើករថយន្តក្នុងក្ដីស្រមៃរបស់ខ្លួន យកទៅផ្ទះ ដោយមិនបាច់មានប្រាក់កក់នោះឡើយ។
អតិថិជនអាចទទួលបានរថយន្ត Hyundai យកទៅជិះបានយ៉ាងងាយស្រួល ដោយគ្រាន់តែធ្វើការបង់រំលស់ប្រចាំខែមួយមុខប៉ុណ្ណោះ។ នេះក៏ដោយសារតែ Hyundai កម្ពុជានឹងជាអ្នករ៉ាប់រងនូវប្រាក់កក់ចំនួន ១០% នៃតម្លៃរថយន្ត ជំនួសអតិថិជនរបស់ខ្លួន។
បន្ថែមពីលើប្រូម៉ូសិនឈ្មោះថា Ultimate Deal នេះដែរ ក្រុមហ៊ុន Hyundai ក៏មានផ្ដល់ជូនមកជាមួយគ្នានូវប្រូម៉ូសិន Ultimate Service ដើម្បីធានាថារថយន្តរបស់អតិថិជននឹងទទួលបាននូវការថែទាំ និងត្រួតពិនិត្យជាប្រចាំពីអ្នកជំនាញ។
នៅក្នុងខែតុលានេះដែរ ក្រុមហ៊ុន Hyundai ក៏បានរៀបចំនូវកម្មវិធីតាំងបង្ហាញរថយន្តកំពូលៗរបស់ខ្លួន ដែលរៀបចំឡើងនៅផ្សារទំនើបអ៊ីអនទីពីរ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា។
ដើម្បីស្គាល់កាន់តែច្បាស់ និងទទួលបានបទពិសោធន៍ស្ដែងៗជាមួយរថយន្ត Hyundai លោកអ្នកក៏អាចធ្វើការកក់សម្រាប់ការបើកបរសាកល្បង (Test Drive) នៅ Showroom លើមហាវិថីមុនីវង្ស និង Showroom នៅ City Store របស់ Hyundai បានផងដែរ។
សម្រាប់ព័ត៌មានបន្ថែមអំពីប្រូម៉ូសិន Ultimate Deal របស់ Hyundai ឬអំពីការកក់ការសាកល្បងបើកបររថយន្ត លោកអ្នកអាចទំនាក់ទំនងទៅកាន់ទូរសព្ទលេខ 010 277 676/ 097 755 8149 និង 023 998 000 ឬចូលទៅកាន់ទំព័រ Facebook Hyundai-Cambodia៕