• 2020-10-09 02:50:04
  • ព័ត៌មាន

ភីកអាប់ Honda ឆ្នាំ២០២១ រាងកាចជាងមុន

  • 2020-10-09 02:50:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda ទើបតែបានប្រកាសចេញរថយន្តភីកអាប់ម៉ូដែល Ridgeline ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ ដោយក្នុងនោះវាទទួលបានការអាប់ដេតរូបរាង មើលទៅកាន់តែកាចជាងមុន។

ការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់សម្រាប់ Honda Ridgeline ឆ្នាំ២០២១ គឺ គម្របម៉ាស៊ីនថ្មី, កែកាងមុខ, អាប់ដេតចង្កៀងមុខ LED និងប៉ាណាមុខ ជាដើម។ ចំណែកឯផ្នែកខាងក្រោយវិញ ភីកអាប់ជប៉ុននេះក៏បានផ្លាស់ប្តូរកាងក្រោយថ្មី និងបំពាក់បំពង់ស៊ីម៉ាំងភ្លោះទៀតផង។ គ្រប់ម៉ូដែលទាំងអស់នឹងមានបំពាក់យ៉ាន់ទំហំ ១៨អ៊ីញមកស្តង់ដារតែម្តង។

ក្រឡេកមកមើលកាប៊ីនខាងក្នុងវិញ Ridgeline ក៏ទទួលបានការផ្លាស់ប្តូរមួយចំនួនដែរ ដូចជាអេក្រង់កម្សាន្តថ្មី, កែកុនតាប្លូ, ដៃចង្កូត និងប្លុកបញ្ជាផ្នែកកណ្តាលទៀតផង។

ក្រៅពីនោះវាមិនមានអ្វីផ្លាស់ប្តូរទៀតឡើយ ហើយនៅតែបន្តប្រើម៉ាស៊ីនចំណុះ ៣,៥លីត្រ VTEC V6 មានកម្លាំង ២៨០សេះ ដំណើរការដោយប្រអប់លេខអូតូ ៩វគ្គ និងប៉ុងមួយវិលកង់មុខ មកស្តង់ដារ ខណៈប៉ុងពីរ AWD គឺជា Option៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់