• 2020-10-09 02:05:39
  • ព័ត៌មាន

រថយន្ត​ប្រភេទ SUV ខ្នាតតូច ៤ម៉ូដែលកំពុងត្រូវប៉ាន់ ឯតម្លៃសុទ្ធតែសមរម្យ

  • 2020-10-09 02:05:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេលដែលប្រជាជនកម្ពុជាមួយចំនួនមានទំនោរគិតថាកាន់តែធំគឺកាន់តែល្អ ហើយមនុស្សវ័យក្មេងមួយចំនួនបែរជាមានចក្ខុវិស័យថ្មី ចំពោះការជ្រើសរើសរថយន្តរបស់ពួកគេ។ បច្ចុប្បន្ននេះមនុស្សវ័យខ្ទង់ ២០ ទៅ ៣០ឆ្នាំ កំពុងតែសម្លឹងមើលទៅលើកត្តាផ្សេងៗ ក្រៅពីទំហំម៉ាស៊ីន ឬហាងឆេងរថយន្ត ហើយក្នុងនោះ ការរចនា, តម្លៃ និង បច្ចេកវិទ្យា គឺជាកត្តាសំខាន់បំផុតសម្រាប់ពួកគេ។

តាមរយៈកត្តាថ្មីនៃការសម្រេចចិត្តទិញរថយន្តប្រភេទ SUV ខ្នាតតូច ឬ Compact SUV តែងតែជាជម្រើសដ៏ល្អមួយសម្រាប់ពួកគេ។ ជាក់ស្តែងភាពពេញនិយមលើរថយន្តប្រភេទ SUV ខ្នាតតូច បានចាប់ផ្តើមកាលពីជាង២ឆ្នាំមុនជាមួយរថយន្តFord Ecosport។ ដោយតម្លៃក្រោម $30,000 វាពិតជាទាក់ទាញក្រសែភ្នែករបស់អ្នកទិញជាច្រើនលើទីផ្សារ។ នេះជាកត្តាដែលរថយន្តថ្មីត្រូវបានគេមើលឃើញពីតម្លៃ និងគុណភាពល្អជាងរថយន្តមួយទឹកដែលតម្លៃប្រហាក់ប្រហែល$30,000។ ​រថយន្ត​មួយទឹក​ដែលមានតម្លៃ​ធូរថ្លៃ និង​រថយន្ត​ថ្មី​ សុទ្ធ​តែ​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង។

កន្លង​មក​គេ​សង្កេត​ឃើញ​ថា​រថយន្ត​ ៤​ម៉ូដែល​ខាងក្រោមនេះគឺជា​រថយន្ត​​ដែល​ជួយឲ្យទីផ្សារ SUV ខ្នាតតូច កើនឡើង​កាន់​តែ​ខ្លាំង​នៅក្នុងប្រទេសកម្ពុជា ជា​ពិសេស​សម្រាប់​ទីផ្សារ​រថយន្ត​ថ្មី​ខ្លាញ់​គោ​ ៖

១. រថយន្ត MG ZS

MG បានចេញរថយន្ត ZS ថ្មីហៅថា MG ZS MCE 2021។ ZS ស៊េរីចាស់ដែលជាប្រភេទ SUV ខ្នាតតូច លក់ដាច់បំផុតនៅប្រទេសថៃ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំង ហើយក៏ជាគូប្រជែង​ដ៏​ខ្លាំង​ក្លា​របស់ Ford EcoSport ដែរ។ ប៉ុន្តែសម្រាប់ New MG ZS MCE​ វិញបានបំពាក់លក្ខណៈពិសេសថ្មីជាច្រើន ដូចជា អេក្រង់ទំហំ ១០អ៊ីញ, ពូកស្បែកយ៉ាងប្រណីត និង កាមេរ៉ា៣៦០ដឺក្រេសម្រាប់ជំនួយពេលចូលចត ដែលធ្វើឲ្យវាក្លាយជារថយន្តcrossoverបំពាក់មុខងារពិសេសច្រើនបំផុត ក្នុងចំណោម SUV ខ្នាតតូច ដែលមានតម្លៃខ្ទង់ ៣០ ០០០ ដុល្លារ។

មិនតែប៉ុណ្ណោះ វាក៏មានឃ្លុបសម្រាប់ផ្ទុកអីវាន់យ៉ាងធំទូលាយក្នុងចំណោមគូប្រជែង​ដែល​មាន​ទំហំ​សរុប៤៤៨លីត្រ។ រថយន្តMG ZS 2021បានបំពាក់នូវមុខងារយ៉ាងពិសេសដែលនឹងក្លាយជាផ្នែកមួយដ៏អស្ចារ្យសម្រាប់អ្នកគាំទ្រឆ្នាំ2021នេះ។​

២. រថយន្ត SsangYong Tivoli

SsangYong ក៏បានចេញលក់រថយន្ត​ប្រភេទ SUV ខ្នាតតូច របស់ខ្លួនដែរ ដោយក្នុងនោះមាន២ជម្រើស ប៉ុន្តែជម្រើសកម្រិតPremiumគឺមានតម្លៃប្រមាណ ៣៣ ៩០០ដុល្លារ។ Tivoli ក៏បំពាក់មុខងារប្រើប្រាស់មកល្អដែរ គ្រាន់តែមានអេក្រង់តូចជាងMG ZS គឺត្រឹមតែ៨អ៊ីញប៉ុណ្ណោះ។

ចំពោះផ្នែកសុវត្ថិភាពវិញវាទទួលបានលំដាប់ផ្កាយ៤ដូច Mazda CX-3 ដែលជាពិន្ទុល្អប្រសើរមួយសម្រាប់រថយន្តប្រភេទ SUV ខ្នាតតូច ប៉ុន្តែនៅមិនអាចប្រៀបនឹងMG ZSដែលទទួលបានលំដាប់ផ្កាយ៥នោះ​ទេ។

៣. រថយន្ត​ Mazda CX3

ថ្វីបើជារថយន្តប្រភេទ SUV ខ្នាតតូច ដែលមានតម្លៃថ្លៃបំផុតក្នុងចំណោមគូប្រជែង ប៉ុន្តែ CX3 មានឃ្លុបដាក់អីវាន់តូចជាងគេបង្អស់ត្រឹមតែ២៨៧លីត្រ។ ចំពោះបាតក្រោមវាក៏រៀងទាបជាងគូប្រជែង ដែលធ្វើឲ្យវាពិបាកធ្វើដំណើរនៅពេលមានទឹកលិចក្នុងរដូវភ្លៀងម្តងៗ។

ចំពោះម៉ាស៊ីនចំណុះ១,៨លីត្ររបស់វាគឺដំណើរការបានល្អប្រសើរ និងផ្តល់ផាសុកភាពក្នុងការបើកបរនៅលើផ្លូវឆ្ងាយ និង​សន្សំសំចៃ​ប្រេង​បាន​ល្អ​ផង​ដែរ។

៤. រថយន្ត Hyundai Kona

Hyundai ជឿជាក់ខ្លាំងលើម៉ូដែល Kona ប៉ុន្តែកាប៊ីនរបស់វារៀងតូចបន្តិច ហើយមានតម្លៃលើស​គូ​ប្រជែង​មួយ​ចំនួន​ផង​ដែរ។ យ៉ាងណា​រថយន្ត​នេះ​មាន​បំពាក់​នូវ​មុខងារ​ទំនើប​ជា​ច្រើន​ ដែល​​ជួយ​សម្រួល​ដល់​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​របស់​ម្ចាស់​រថយន្ត​បាន​យ៉ាង​ល្អ​ប្រសើរ ហើយតម្លៃវាក៏ស្ថិតក្នុងជួរជាមួយរថយន្តCX3ដែរ៕

មតិយោបល់