• 2020-10-08 02:58:28
  • ព័ត៌មាន

ឡានភីកអាប់ និង SUV កំពុងកៀបស៊ីឡាន Sedan នៅអាមេរិក

  • 2020-10-08 02:58:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួលេខ​លក់​នៃ​រថយន្ត​​ប្រចាំ​ត្រីមាស​ទី​បី​ឆ្នាំ ២០២០ នៅ​សហរដ្ឋអាមេរិក​បាន​ចេញ​មក​ហើយ​ ដែល​បាន​បង្ហាញ​ថា​​ប្រភេទ​រថយន្ត Sedan កំពុង​តែ​រង​​សម្ពាធ​​ខ្លាំង​ពី​សំណាក់​​រថយន្ត​ភីកអាប់ និង SUV។ ​ក្នុង​ចំណោម​​រថយន្ត​លក់​ដាច់​ជាង​គេ​ទាំង​១០ មាន​តែ​ ២​ម៉ូដែល​ប៉ុណ្ណោះ​ជា​ប្រភេទ​រថយន្ត Sedan គឺ​មាន​ Toyota Camry និង Honda Civic ហើយ​ចំនួន​លក់​មាន​ការ​ធ្លាក់​ចុះ​​គួរ​សម​ផង​ដែរ​ប្រសិន​បើ​ធៀប​នឹង​ឆ្នាំ​ទៅ។

Toyota​ អាច​លក់​រថយន្ត​​​ Camry ​​បាន​ចំនួន ៧៩ ០៤៦​គ្រឿង ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៦​ មាន​ការ​ថយ​ចុះ ៤,១% ខណៈ​ដែល​ Honda អាច​លក់​រថយន្ត​ Civic បាន​ចំនួន ៧៣ ០៨៣​គ្រឿង​ ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ៧ មាន​ការ​ថយ​ចុះ​ចំនួន​លក់​ ១៥,៣%។

​​​​​​ងាក​ទៅ​មើល​រថយន្ត​លក់​ដាច់​ជាង​គេ​លេខ​១ លេខ២ និង​លេខ​៣ គឺ​​សុទ្ធ​ជា​រថយន្ត​ភីកអាប់​ដោយ​មាន​ Ford F-Serie, Ram Truck និង Chevrolet Silverado ដែល​រថយន្ត​នីមួយៗ​អាច​លក់​ចេញ​បាន ២២១ ៦៤៧​គ្រឿង (កើន​ឡើង​ ៣,៥%), ១៥៦ ១៥៧​គ្រឿង (ថយ​ចុះ ៣,៤%) និង ១៤៧ ៤៨៤​គ្រឿង (ថយ​ចុះ ៥,១%)។

រថយន្ត​ចំណាត់​ថ្នាក់​លេខ​៤ និង​លេខ​៥ គឺ​ជា​ប្រភេទ SUV ដែល​​​មាន​ Toyota RAV4 លក់​បាន​ ១១៩ ២១៤គ្រឿង ​ថយ​ចុះ​ ៣,៩% និង​រថយន្ត Honda CR-V លក់​បាន ៩៨ ៤៣៦គ្រឿង ថយ​ចុះ ៥,២%។

រថយន្ត​ភីកអាប់ GMC Sierra លក់​បាន ៦៧ ៨១២គ្រឿង កើន​ឡើង ២,៤% ឈរ​នៅ​លេខ​៨។ ​បន្ទាប់​មក​មាន​រថយន្ត SUV ម៉ូដែល Chevrolet Equinox លក់​បាន​ ៦៧ ៤៧៦គ្រឿង ថយ​ចុះ ១៥,៤% និង​រថយន្ត Toyota Highlander លក់​បាន ៦២ ២៣០​គ្រឿង ថយ​ចុះ ៩,៨%៕​

ប្រភព៖ vnexpress | Motor1 ប្រែ​សម្រួល៖ សុខហេង

មតិយោបល់