• 2020-10-08 02:13:11
  • ហាងឆេងផលិតផល

Apple Watch series 6 មួយម៉ូដែលលក់នៅខ្មែរតម្លៃជិត ១ពាន់ដុល្លារ

  • 2020-10-08 02:13:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនខុសពីស៊េរីមុនៗ ក្រុមហ៊ុន Apple បាន​ប្រកាស​ចេញ Apple Watch series 6 ជំនាន់​ថ្មីដែល​មាន​រូប​រាង​មិន​មាន​ការ​ប្រែប្រួល​ច្រើន​ឡើយ។

Apple Watch Series 6 ​មាន​ជម្រើស​ទំហំ 40mm និង 44mm មាន​លក់​នៅ​លើ​ទីផ្សារ​តាម​ប្រភព​ពី​ហាង នីកា តម្លៃ​ Apple Watch Series 6 ប្រភេទ LTE Stainless Steel ទំហំ 44mm មានតម្លៃ ៩៩០ដុល្លារ

Apple Watch Series 6 LTE Stainless Steel

សម្រាប់​តម្លៃ Apple Watch series 6 ប្រភេទផ្សេងទៀត៖

  • ប្រភេទ GPS Aluminum ទំហំ 40mm មានតម្លៃ ៥១០ដុល្លារ
  • ប្រភេទ LTE Aluminum ទំហំ 40mm មានតម្លៃ ៦១០ដុល្លារ
  • ប្រភេទ GPS Aluminum ទំហំ 44mm មានតម្លៃ ៥៤០ដុល្លារ
  • ប្រភេទ LTE Aluminum ទំហំ 44mm មានតម្លៃ ៦២០ដុល្លារ
  • ប្រភេទ GPS Nike Aluminum ទំហំ 44mm មានតម្លៃ ៥៦៥ដុល្លារ
  • ប្រភេទ LTE Nike Aluminum ទំហំ 44mm មាន​តម្លៃ ៦៦០ដុល្លារ

ក្រៅពីនេះ​ក៏​​​នៅ​មាន​ Apple Watch ប្រភេទ​ផ្សេង​ទៀត​ដែល​មាន​តម្លៃជាង​មួយពាន់​ដុល្លារគឺប្រភេទ Apple Watch Edition និង​​ Apple Watch Hermès ដែមាន​តម្លៃ​ចន្លោះ​ពី ៧៩៩​ដុល្លារ ដល់ ១៤៩៩​ដុល្លារ (តម្លៃទីផ្សារបរទេស)។

បញ្ជាក់៖ តម្លៃអាចប្រែប្រួល​បន្ទាប់​ពី​ចុះផ្សាយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់