• 2020-10-07 02:01:16
  • ហាងឆេងផលិតផល

Click 150 ស៊េរី ២០២០ លក់តាមហាងតម្លៃនៅសល់ប៉ុន្មាន?

  • 2020-10-07 02:01:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូដ៏ពេញនិយម Honda Click នៅតែជាជម្រើសសម្រាប់អ្នកចូលចិត្តជិះម៉ូតូប្រភេទលេខអូតូនៅខ្មែរ ដែលសាកសមសម្រាប់គ្រប់វ័យ។

Click ស៊េរី ២០២០ លក់នៅខ្មែរមានជម្រើសកម្លាំងម៉ាស៊ីន 125i និង150i ជម្រើសទាំងពីរនេះ មានពណ៌គឺ ពណ៌ខ្មៅលាយទឹកក្រូច សលាយទឹកក្រូច(កម្លាំង ១៥០) ឯកម្លាំង ១២៥ ពណ៌ច្រើនដូចជា លឿងសុទ្ធ សលាយក្រហម ពណ៌ខៀវ ពណ៌ខ្មៅ និងពណ៌ក្រហម។

Click 150i

តាមប្រភពពីហាងនៅម្ដុំគិរីរម្យបានប្រាប់បពីតម្លៃលក់នៅពេលបច្ចុប្បន្នសម្រាប់កម្លាំងម៉ាស៊ីន 150i មានតម្លៃខ្ទង់ ៣៣០០ ដុល្លារ មួយទឹកមានតម្លៃខ្ទង់ ២៩០០ដុល្លារ។ ងាកមកមើលតម្លៃ click 125i វិញថ្មីតម្លៃខ្ទង់ ២៦៥០ដុល្លារ មួយទឹកតម្លៃខ្ទង់ ២៣៥០ដុល្លារ (តម្លៃអាចខុសគ្នាតិចតួចពីហាងមួយទៅហាងមួយ)។

Click 125i

Honda Click ស៊េរីថ្មីមានដូចជា បំពាក់អំពូលភ្លើង LED កន្ទុយភ្លើងក្រោយជាប្រភេទ LED រចនាចង្កៀងបែបថ្មី ប្រើប្រព័ន្ធហ្វ្រាំងថាស មានបន្ថែមស្តុបឲ្យសញ្ញាពីរ លៀនចេញក្រៅ កុងទ័រអេឡិចត្រូនិច សោឆ្លាតវៃ (Smart Key) ធុងផ្ទុកប្រេងឥន្ធនៈមានចំណុះ ៥,៥ លីត្រ ទម្ងន់សរុបមិនគិតពីប្រេងឥន្ធនៈគឺ ១០៩ គីឡូក្រាម និងឃ្លុបដាក់ឥវ៉ាន់ក្រោមកែបមានទំហំធំ។

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់បីចុះផ្សាយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់