• 2020-10-06 09:46:43
  • ព័ត៌មាន

មកដឹងអាថ៌កំបាំងធ្វើឲ្យ OPPO Find X2 Pro Lamborghini Edition មានតម្លៃកប់ពពក

  • 2020-10-06 09:46:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីឆ្នាំ 2018 ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ OPPO បានបង្ហាញនូវស្មាតហ្វូន Find X ដោយស្មាតហ្វូននេះ មានជាប្រភេទ Lamborghini Edition ដែលទទួលបានការចាប់អារម្មណ៍ និងពេញនិយមខ្លាំងពាសពេញពិភពលោក។ មិនតែប៉ុណ្ណោះស្មាតហ្វូននេះ អាចលក់អស់ក្នុងរយៈពេលត្រឹមតែ ៤ វិនាទីតែប៉ុណ្ណោះ។

OPPO Find X2 Pro Lamborghini Edition

តួយ៉ាងកាលពីខែមីនា ឆ្នាំ ២០២០ រំលងទៅនេះ ក្រុមហ៊ុន OPPO បានបញ្ចេញនូវស្មាតហ្វូន OPPO Find X2 Pro នៅក្នុងបណ្តាប្រទេសមួយចំនួន និងប្រទេសកម្ពុជា។ បើគិតមកទល់នឹងពេលនេះស្មាតហ្វូន Find X2 Pro នៅតែទទួលការចាប់អារម្មណ៍ពីសំណាក់មហាជន និងអតិថិជនជានិច្ច។ នៅពេលនេះផងដែរ អ្វីដែលនឹកស្មានមិនដល់ និងកាន់តែអស្ចារ្យនោះគឺក្រុមហ៊ុន OPPO បានបង្ហាញ OPPO Find X2 Pro Lamborghini Edition នៅក្នុងប្រទេសកម្ពុជាជាផ្លូវការផងដែរ។

សម្រាប់ OPPO Find X2 Pro Lamborghini Edition បើតាមការបែកធ្លាយតាមអ្នកជំនាញផ្នែកទូរសព្ទ នៅក្នុងទីផ្សារប្រទេសកម្ពុជាគឺមានតម្លៃ $1999 ជាតម្លៃខ្ពស់កប់ពពកមួយ បើធៀបជាមួយនឹងប្រ៊េន ឬយីហោទូរសព្ទផ្សេងៗ។ ដូច្នេះច្បាស់ជាមានអ្នកឆ្ងល់ថា ហេតុអ្វីបានជាស្មាតហ្វូន OPPO Find X2 Pro មានតម្លៃថ្លៃយ៉ាងនេះ ប៉ុន្តែបែរជាមានការគាំទ្រ និងទទួលបានប្រជាប្រិយភាពខ្លាំងខ្ពស់នៅលើទីផ្សារ?

ជាការពិតណាស់ សម្រាប់ស្មាតហ្វូន Find X2 Pro Lamborghini Edition ជាផលិតផលមួយ ដែលមានការសហការគ្នាជាមួយនឹងក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញ ព្រមទាំងមានការជម្រុញទឹកចិត្តពីរថយន្ត Lamborghini Aventador SVJ Roadster ទៀតផង។ ដូច្នេះ ទោះបីយើងមិនមានលទ្ធភាពទិញរថយន្តស្ព័រ Lamborghini ក៏ដោយក៏ OPPO Find X2 Pro Lamborghini ជំនាន់ថ្មីនេះ អាចធ្វើឲ្យយើងកាន់តែខិតជិតជាងគេបំផុតជាមួយនឹងរថយន្តស្ព័រ Lamborghini នេះផងដែរ។

ងាកមកមើលពីរូបរាងឌីហ្សាញដ៏ល្អឥតខ្ចោះរបស់ស្មាតហ្វូន Find X2 Pro Lamboghini Edition ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះត្រូវបានគេរចនារូបរាងឲ្យប្លែកខុសពីគេ និយាយឲ្យចំគឺផ្នែកខាងក្រោយរបស់វា គឺប្រើប្រាស់ជាប្រភេទកញ្ចក់ ដោយរចនាបន្ថែមជាមួយរាងឆ្នូតៗដូច Carbon Fiber ស្រដៀងគ្នាទៅនឹងផ្នែកខាងក្នុងរបស់រថយន្ត Lamborghini ផងដែរ។ លើសពីនេះទៅទៀត OPPO ក៏បានប្រើប្រាស់នូវដំណើរការ “កញ្ចក់ស្រូបយកកម្តៅ” ដែលធ្ងន់នឹងកម្តៅ ការសឹកឆ្កូត ឬច្រេះ ដែលភាគច្រើនគេបំពាក់នៅលើយន្តហោះ យាន្តអវកាស រ៉ុកកែត និងរថយន្តស្ព័រជាដើម ដើម្បីបង្កើតភាពទាក់ទាញ និងចំណាយខ្ពស់ឲ្យដូចទៅនឹងរថយន្តស្ព័រ Lamborghini ផងដែរ។

ចូលមកដល់មុខងារ និងបច្ចេកវិទ្យារបស់ស្មាតហ្វូន OPPO Find X2 Pro Lamborghini Edition វិញមានដូចជា ៖

  • អេក្រង់៖ សម្រាប់អេក្រង់របស់ Find X2 Pro មានរាងកោងលាត គ្មានគែម កម្រិតកំពូល 120ហឺត Refresh Rate មានកម្រិតបង្ហាញកំពូលច្បាស់ QHD+(3K) Dynamic AMOLED ជាមួយពណ៌ធម្មជាតិរស់រវើក 10 Bit 1 ពាន់លានពណ៌ ដែលងាយស្រួលសម្រាប់ទស្សនាវីដេអូខ្សែភាពយន្ត ព័ត៌មាន ឬលេងហ្គេម ដោយពុំចាំបាច់ភ័យព្រួយបញ្ហាឈឺភ្នែក ព្រោះអេក្រង់របស់វាទទួលបានវិញ្ញាបនបត្រផ្នែកសុខភាពភ្នែក ជាផ្លូវការពីស្ថាប័នភ្នែក ដែលមានបទពិសោធន៍ជិត 150 ឆ្នាំពីប្រទេសអាល្លឺម៉ង់ TÜV Rheinland។
  • កាមេរ៉ា៖ កាមេរ៉ាមុខទម្លុះអេក្រង់ទំហំ 32MP ជាមួយនឹងបច្ចេកវិទ្យា AI Beauty ថតរូប ថតវីដេអូ ស្អាតកប់សារីមិនខ្លាចថតរូបស៊ែលហ្វីពេលយប់ជាមួយនឹង Ultra Night Selfie និងវីដេអូព្រាលផ្ទៃក្រោយ Video Bokeh។

  • ល្បឿន៖ ស្មាតហ្វូននេះបំពាក់ជាមួយបន្ទះឈីប 5G ខ្នាតកំពូល Snapdragon 865 អមជាមួយ RAM 12GB ប្រភេទ LPDDR5 និង ROM 512GB ប្រភេទ UFS 3.0 ដំណើរការដោយ ColorOS 7.1 ភ្ជាប់មកជាមួយមុខងារតន្ត្រីបន្ធូរអារម្មណ៍ OPPO Relax និងកម្មវិធីកែសម្រួលវីដេអូ Soloop 2.0។

  • កម្លាំងថ្ម៖ សម្រាប់ Find X2 Pro មានថាមពលថ្ម 4260mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 65W SuperVOOC 2.0 (សាកថ្ម 15 នាទីបានថាមពល 60%)។

លើសពីនេះ ស្មាតហ្វូន OPPO Find X2 Pro Lamborghini Edition ក៏មានបច្ចេកវិទ្យាការពារទឹក IP68, ស្កេនស្នាមម្រាមដៃ លើអេក្រង់, Wi-Fi ជំនាន់ទី 6 និងបច្ចេកវិទ្យា Dolby Atmos សម្លេងបែប Stereo ពីរោះរណ្តំចិត្ត។ ជាមួយគ្នានឹងនេះ ស្មាតហ្វូន OPPO Find X2 Pro Lamborghini Edition នេះក៏មានភ្ជាប់ជាមួយនឹង Accessories ជាច្រើនទៀតនៅក្នុងប្រអប់ដូចជា កាស, សម្បកទូរសព្ទ, Charger រថយន្ត, ខ្សែ USB, និង Charging Adapter ដែលមាន Logo Lamborghini ទៀតផង៕

មតិយោបល់