• 2020-10-06 08:15:04
  • ផលិតផលថ្មី

Poco ប្រកាសចេញទូរសព្ទតម្លៃធូរបំផុត តម្លៃត្រឹម ១០០ដុល្លារ

  • 2020-10-06 08:15:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Poco បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​ស្មាតហ្វូន Poco C3 ដែល​មាន​លក្ខណៈ​សម្បត្តិ​ស្រដៀង​នឹង Redmi 9C ខ្លាំង ប៉ុន្តែ​មាន​រូបរាង​ខុស​គ្នា។ ជា​មួយ​តម្លៃ​​ចាប់​ពី​ប្រមាណ ១០២​ដុល្លារ​ នៅ​ទីផ្សារ​ឥណ្ឌា Poco C3 គឺ​ជា​ស្មាតហ្វូន​ដែល​មាន​តម្លៃ​ធូរ​បំផុត​របស់​ម៉ាក Poco។

Poco C3 មាន​​ប្រើ​ប្រាស់​អេក្រង់​រចនាបថ​ទឹក​ធ្លាក់​ទំហំ ៦,៥៣អ៊ីញ ដែល​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត HD+។ នៅ​ផ្នែក​ខាង​ក្នុង​មាន​ប្រើ​ប្រាស់​ឈីប MediaTek Helio G35 គួប​ផ្សំ​ដោយ RAM ទំហំ 3GB ឬ 4GB និង​អង្គ​ផ្ទុក​ទំហំ 32GB ឬ 64GB និង​មាន​រន្ធ​សម្រាប់​ដោត​ microSD បាន​ផង​ដែរ។ នៅ​ផ្នែក​ខាង​ក្រោយ​មាន​កាមេរ៉ា​មេ​ទំហំ 13MP, កាមេរ៉ា​វាស់​ជម្រៅ 2MP និង​កាមេរ៉ា Macro ទំហំ 2MP។

Poco 3 ក៏​មាន​បំពាក់​នូវ​ថ្ម​ទំហំ ៥០០០ mAh ដែល Poco អះអាង​ថា​អាច​លេង​ហ្គេម​ជាប់​បាន​រយៈ​ពេល ១៤​ម៉ោង។ មិន​តែ​ប៉ុណ្ណោះ​ថ្ម​ទំហំ​ធំ​នេះ​អាច​មាន​អាយុ​កាល​យូរ​អង្វែង​ ដោយ​ប្រើ​ប្រាស់​ជាង ៣​ឆ្នាំ ទើប​ស្រក​ចុះ​​​សមត្ថភាព​កាន់​ថ្ម។

Poco 3 លក់​នៅ​ប្រទេស​ឥណ្ឌា​មាន​តម្លៃ​ប្រមាណ ១០២​ដុល្លារ សម្រាប់​ប្រភេទ RAM 3GB/ROM 32GB និង​សម្រាប់​ប្រភេទ RAM 4GB/ROM 64GB មាន​តម្លៃ​ប្រមាណ ១២៣​ដុល្លារ ដែល​ចាប់​ផ្ដើម​លក់​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា៕​​​​​

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់