- 2020-10-06 07:56:33
- ព័ត៌មាន
ពីពេលនេះទៅអ្នកប្រើ Galaxy Note8 លែងបានការអាប់ដេតរាល់ខែដូចមុន
- 2020-10-06 07:56:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីពេលនេះទៅអ្នកប្រើ Galaxy Note8 លែងបានការអាប់ដេតរាល់ខែដូចមុន
ចន្លោះមិនឃើញ
គិតមកទល់ពេលនេះវាមានរយៈពេលជាង ៣ឆ្នាំហើយដែល Galaxy Note8 បានប្រកាសចេញ ហើយពេលនេះ Samsung បានផ្លាស់ការផ្ដល់ការអាប់ដេតសុវត្ថិភាព Software ពីរយៈពេលប្រចាំខែ មកជាប្រចាំត្រីមាសវិញ។ កាលពីប៉ុន្មានខែ Samsung បានធ្វើបែបនេះចំពោះ Galaxy S8/S8+ ដែរ។
ជាធម្មតា Samsung តែងបញ្ចេញការអាប់ដេតប្រចាំខែសម្រាប់ស្មាតហ្វូនតម្លៃថ្លៃរយៈពេល ៣ឆ្នាំ បន្ទាប់មកផ្ដល់ការអាប់ដេតប្រចាំត្រីមាសសម្រាប់រយៈពេលមួយឆ្នាំទៀត។ សរុបទៅគឺផ្ដល់ការអាប់ដេត Software រយៈពេល ៤ឆ្នាំ ដែលយូរជាងក្រុមហ៊ុនស្មាតហ្វូន Android ភាគច្រើន។ ប៉ុន្តែពេលខ្លះ Samsung បញ្ចេញការអាប់ដេតពង្រឹងសុវត្ថិភាពដល់ស្មាតហ្វូនស៊េរីចាស់ៗផងដែរ។
ដូចនេះប្រសិនបើអ្នកមាន Galaxy Note8 អាចរំពឹងថានឹងទទួលបានការអាប់ដេតពង្រឹងសុវត្ថិភាពរៀងរាល់ប្រមាណបីខែម្ដង រហូតដល់ខែតុលា ឆ្នាំ ២០២១។ សម្រាប់ Galaxy S9 ឬ Note9 នឹងទទួលបានការអាប់ដេតប្រចាំខែមួយឆ្នាំទៀត ហើយ Galaxy S10 និង Note10 នឹងទទួលបានរយៈពេល ២ឆ្នាំទៀត៕