- 2020-10-08 03:33:37
- ព័ត៌មាន
វាសនា៖ "ផលិតកង់អគ្គិសនី បំណងចង់ឲ្យក្រុងភ្នំពេញស្រស់ថ្លា កាត់បន្ថយផ្សែងហុយ"
- 2020-10-08 03:33:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វាសនា៖ "ផលិតកង់អគ្គិសនី បំណងចង់ឲ្យក្រុងភ្នំពេញស្រស់ថ្លា កាត់បន្ថយផ្សែងហុយ"
ចន្លោះមិនឃើញ
ជាមួយនឹងចំណូលចិត្តជិះកង់ គិតគូរពីសុខភាពជាចម្បង និងស្រលាញ់បរិស្ថានផងនោះ បុរសវ័យជាង ៣០ មួយរូបឈ្មោះលោក ស្រី វាសនា សម្រេចបង្កើតចេញជាយានជំនិះដ៏ទំនើបមួយដំណើរការដោយថាមពលអគ្គិសនីបូកនឹងកម្លាំងធាក់បញ្ចូលគ្នាតែម្ដងដែលមានឈ្មោះថា ”Grood e-Bike” ។
សហស្ថាបនិកកង់អេឡិចត្រូនិច ឬកង់អគ្គិសនីខាងលើ បានផ្ដល់សម្ភាសន៍ដល់ក្រុមការងារ Sabay អំពីគោលបំណងនៃការផលិតចេញជាកង់អគ្គិសនីបែបនេះ ដោយសារតែលោកសង្កេតឃើញទីក្រុងភ្នំពេញ មានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ មានម៉ូតូ-ឡានព្រោងព្រាតធ្វើឲ្យចរាចរណ៍លើដងផ្លូវច្រើនស្កេកស្កះ បង្កឲ្យមានការកកស្ទះ។
ជាងនេះទៀត យានជំនិះទាំងនោះប្រើប្រាស់ឥន្ធនៈដើម្បីដំណើរការ ដូចនេះវាបញ្ចេញមកវិញនូវផ្សែងទៅបរិយាកាស ធ្វើឲ្យកង្វក់ខ្យល់។ ជំនួសវិញដោយការជិះកង់ លោកបាននិយាយថា "ខ្ញុំចង់ឲ្យខ្យល់ល្អ បរិយាកាសល្អ សំបូរអ្នកជិះកង់ច្រើនខ្យល់ពុលក៏មានតិចក្នុងក្រុង ហើយអ្នកជិះ healthy (សុខភាពល្អ) ផង។ បើបានជិះកង់មានម៉ូទ័រអគ្គិសនីទៀត វាមិនសូវបែកញើសខ្លាំងដូចកង់ធម្មតា អ្នកក៏អាចជិះមកធ្វើការបានចឹងដែរ។”
លោកបន្ថែមទៀតថា លក្ខណៈពិសេសលើកង់អគ្គិសនី Grood គឺខុសពីកង់ E-bike ដទៃ ពោលគឺ វាតម្រូវអ្នកកាន់ចង្កូតធាក់ខ្លះៗនិងមានជំនួយពីម៉ូទ័រអគ្គិសនីនៅដុំខាងក្រោយដំណាលគ្នា ដោយឡែក E-bike ផ្សេងមានលក្ខណៈជា Scooter ដែលជួយដល់បរិស្ថានដូចគ្នា ប៉ុន្តែអ្នកកាន់ចង្កូតអាចធាក់បាន លុះត្រាតែអស់ថាមពល(អស់ភ្លើង) ។
វត្ថុធាតុដើមនៃកង់នេះ នាំចូលពីកូរ៉េ ជប៉ុន និងចិន ដោយរចនាដោយផ្ដល់ភាពសាមញ្ញ បើមើលមួយភ្លែតដូចកង់ធម្មតា អីចឹង។ វាចែកជា ៣ ប្រភេទក្នុងតម្លៃផ្សេងៗគ្នាដូចជា៖ ប្រភេទអគ្គិសនី ៥៧០ ដុល្លារ ឯប្រភេទគ្មានអគ្គីសនី ២៧០ ដុល្លារ និងប្រភេទ conversion kits តម្លៃ ៣៩០ ដុល្លារ មានផ្តល់ជូនការធានារយៈពេល ១ ឆ្នាំ។
កង់ដ៏ឆ្លាតវៃនេះ អ្នកអាចធាក់ដល់ល្បឿនអតិបរមា ៣២ គីឡូម៉ែត្រក្នុងមួយម៉ោង មានភ្ជាប់មកជាមួយអេក្រង់ LCD នៅដៃចង្កូតខាងឆ្វេង (វាស់ដឹងល្បឿនធាក់របស់អ្នក) សាកពេញម្ដងជិះបាន ៤០ គីឡូម៉ែត្រ ផ្ដល់ភាពងាយស្រួលសម្រាប់អ្នកចូលចិត្ត ដំណើកម្សាន្តឆ្ងាយៗ ។
ក្រោយពេលដំណើការជាង ១ ឆ្នាំកន្លងមកនេះ ក្រុមការងារ Grood បានបន្ថែមនូវជម្រើស អាចជួលបានដោយភ្ជាប់ជាមួយកម្មវិធីទូរសព្ទ (App) ហើយក៏អាចបង់ប្រាក់តាមរយៈ E-Bank នានាក្នុងស្រុក គិតជាជាថ្ងៃ(៦ ដុល្លារ) គិតជាសប្តាហ៍(២០ដុល្លារ) គិតជាខែ (៥០ដុល្លារ) ផងដែរ៕
អ្នកក៏ អាចកម្ម៉ង់ទិញបានឥឡូវនេះនៅលើ គេហទំព័រ GetGrood
បើចាប់អារម្មណ៍ចង់សាកជិះកង់ GROOD អាចទៅរកបាននៅហាង Biking Cafe ទំនាក់ទំនងលេខ 015 656 188 ៕