- 2020-10-06 07:01:36
- ព័ត៌មាន
តិចអត់ដឹង? Subaru Forester មានមុខងារទាក់ទងនឹងសុវត្ថិភាពលើសពី ១០០ចំណុច
- 2020-10-06 07:01:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចអត់ដឹង? Subaru Forester មានមុខងារទាក់ទងនឹងសុវត្ថិភាពលើសពី ១០០ចំណុច
ចន្លោះមិនឃើញ
ពេលនិយាយដល់ប្រព័ន្ធសុវត្ថិភាពលើរថយន្តគេតែងតែគិតដល់ប្រព័ន្ធហ្វ្រាំង Anti-lock Braking System ហៅកាត់ថា ABS, ហ្វ្រាំងអេឡិចត្រូនិក Electronic brake distribution ឬហៅកាត់ថា EBD, ប្រព័ន្ធទប់លំនឹង និងពោងសុវត្ថិភាពជាដើម។ ប៉ុន្តែសម្រាប់រថយន្ត Subaru Forester វិញមានលើសពីមុខងារសុវត្ថិភាពទាំងនេះ ហើយមុខងារសុវត្ថិភាពលើរថយន្តមានដល់ ១០០ជាងមុខងារឯណោះ។ វាអាចទៅរួចក៏ដោយសារ Subaru ជាក្រុមហ៊ុនផលិតរថយន្តជប៉ុន ដែលតាំងពីដើមមកបានចាត់ទុកថាសុវត្ថិភាពជារឿងសំខាន់ជាងគេនៅលើយានយន្ត។
នៅលើរថយន្ត Foresterថ្មី ជំនាន់ទី ៥ មានបំពាក់នូវបច្ចេកវិទ្យា EyeSight ដែលជាប្រព័ន្ធជំនួយដល់ការបើកបរដ៏ទំនើបមួយនាពេលបច្ចុប្បន្ននេះ។ មុខងារសំខាន់ៗទាំង ៦ របស់ EyeSight រួមមាន ៖
១. Pre-Collision Braking ៖ ផ្ដល់សញ្ញាអាសន្នដល់អ្នកបើកបរ ដោយមានលោតជាសំឡេង និង ភ្លើងសញ្ញា។ប្រសិនបើមានការព្រមាន និងការគ្រប់គ្រងហ្វ្រាំងរួចហើយ ប៉ុន្តែអ្នកបើកបរនៅតែមិនមានសកម្មភាពថានឹងបើកជៀស ប្រព័ន្ធនេះនឹងដំណើរការកម្លាំងបន្ថែមទៀតលើហ្វ្រាំងដោយស្វ័យប្រវត្តិ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ឬបញ្ចៀសការបុក។
២. Adaptive Cruise Control ៖ ក្រៅពីអាចកំណត់ល្បឿនថេរ Adaptive Cruise Control អាចបន្ថែម ឬ បន្ថយល្បឿន ដើម្បីរក្សាគំលាតសុវត្ថិភាពរវាងរថយន្តខាងមុខ និង ភាពខុសគ្នានៃល្បឿនបើកបររថយន្តទាំងពីរ។
៣. Pre-Collision Throttle Management ៖ នៅពេល EyeSight កំណត់បានឧបសគ្គនៅខាងមុខ ពេលអ្នកកំពុងបើកបរ ប្រព័ន្ធនេះនឹងបញ្ចេញសំឡេង, បង្ហាញភ្លើងសញ្ញាឡើង និង កាត់ផ្តាច់កម្លាំងម៉ាស៊ីន ដើម្បីបញ្ចៀសការប៉ះទង្គិចនៅខាងមុខ ជាពិសេសពេលដែលលោកអ្នកចតរថយន្តហើយដាក់ទៅ D ។
៤. Lane Departure Warning ៖ នៅពេលអ្នក បើកបរក្នុងល្បឿន ៥០ គ.ម/ម៉ រឺលឿនជាងនេះ ហើយរថយន្តចេញពីគន្លងដោយអចេតនា ប្រព័ន្ធនេះនឹងបញ្ចេញសញ្ញារំលឹកអ្នកមុនពេលអ្នកចេញពីគន្លង ហើយវាក៏នឹងដំណើរការពេលដែលអ្នកមិនបានស៊ីញ៉ោភ្លើងឲ្យសញ្ញាផងដែរ។
៥. Lane Sway Warning ៖ ប្រព័ន្ធនេះអាចផ្ដល់សញ្ញារំលឹក និង ភ្លើងលោតបង្ហាញនៅពេលអ្នកបើកបរ បើកបរខុសប្រក្រតី ដោយប្រព័ន្ធនេះដំណើរពេលបើកបរចាប់ពី ៦០ គ.ម/ម៉ ឡើងទៅ
៦. Lead Vehicle Start Alert ៖ នៅពេលដែលអ្នកឈប់ស្តុប ហើយ EyeSight មើលដឹងថារថយន្តខាងមុខបានចាប់ផ្ដើមរំកិលទៅមុខ ប្រព័ន្ធនេះនឹងផ្ដល់សញ្ញាដល់អ្នក ដើម្បីឲ្យបន្តដំណើរទៅមុខ ដោយបញ្ចេញជាសំឡេង និង ភ្លើងសញ្ញា។ មុខងារនេះល្អបំផុតសម្រាប់អ្នកដែលឧស្សាហ៍ឆ្លៀតសម្លឹងមើលទូរសព្ទពេលឈប់ស្តុប។
បន្ថែមពីនេះដែរនៅលើរថយន្ត Subaru Forester នីមួយៗក៏មានបំពាក់ដោយបច្ចេកវិទ្យាស្នូលសំខាន់ៗ ដែលមានដូចជា ៖
Boxer Engine ៖ បន្ថែមកម្លាំងដល់រថយន្ត Subaru គ្រប់ម៉ូដែល ដែលមានកេរ្តិ៍ឈ្មោះល្បីថាអាចរក្សាលំនឹងរថយន្តបានល្អ ម៉ាស៊ីនដំណើរការរលូន និង បែងចែកកម្លាំងបានល្អ ដោយបច្ចេកវិទ្យានេះគឺបានឆ្លងកាត់ការអភិវឌ្ឍន៍ និងកែសម្រួលឲ្យកាន់តែល្អប្រសើរឡើងជាង ៥០ ឆ្នាំមកហើយ។ ម៉ាស៊ីនដែលមានពិស្តុងផ្ដេក មានទំនាញទាបជាងប្រភេទម៉ាស៊ីន inline និង V រក្សាលំនឹងពេលបត់រថយន្ត និង បង្កើនលំនឹងរថយន្តគ្រប់ស្ថានភាពផ្លូវ។
Symmetrical All-Wheel Drive ៖ អាចផ្ដល់នូវលំនឹងបានល្អរាល់ពេលបត់ ដោយរក្សាលំនឹងបានទោះជាស្ថិតក្នុងល្បឿនលឿន ឬ ស្ថានភាពផ្លូវលំបាកៗក្ដី។
Subaru Global Platform ៖ តួរថយន្តជំនាន់ថ្មី ជាការផ្លាស់ប្ដូរថ្មីនៃស្ថាបត្យកម្មរបស់រថយន្ត Subaru រឹងមាំ បង្កើនសមត្ថភាពដំណើរការរបស់រថយន្ត កាត់បន្ថយរំញ័រ សំលេងក្នុងកាប៊ីនស្ងាត់ និង អាចផ្តល់នូវបទពិសោធន៍គ្មានគូប្រៀបជាមួយសុវត្ថិភាពលំដាប់ខ្ពស់។ បន្ថែមពីនេះ គែមនៃតួរថយន្តជំនាន់ថ្មីនេះ អាចជួយសំរួលក្នុងការប៉ះទង្គិច ៤០% និងផ្តល់នូវលំនឹងកុំអោយរអិល ៥០%។ ទាំងនេះផ្តល់អោយអ្នកនូវការបើកបរយ៉ាងស្ងប់ស្ងាត់និងមានស្ថេរភាពគ្រប់ទីកន្លែង។
ក្រៅពីប្រព័ន្ធសុវត្ថិភាពច្រើនចំណុចដែលផ្ដល់ជាជំនួយការបានយ៉ាងល្អដល់អ្នកបើកបរហើយនោះ រថយន្ត Subaru Forester ក៏មានរចនាបថផ្ទៃខាងក្នុងថ្មី ដែលផ្ដល់នូវផាសុកភាពដល់អ្នកបើកបរក៏ដូចជាអ្នករួមដំណើរផងដែរ។ លក្ខណៈពិសេសជាច្រើនរួមមាន ហោបៅសម្រាប់ដាក់អីវ៉ាន់នៅខាងក្រោយកៅអីជួរខាងមុខនីមួយៗ, ម៉ាស៊ីនត្រជាក់សម្រាប់អ្នកដំណើរក្រោយ, រន្ធសាកថ្ម USB សម្រាប់អ្នកដំណើរក្រោយ, ប្រព័ន្ធកម្សាន្តដែលមានអេក្រង់ថាច់ស្រ្គីនទំហំ ៨អ៊ីញ អាចផ្ជាប់ទៅនឹងទូរសព្ទតាមរយៈ Apple CarPlay Android Auto និង WebLink ដោយផ្តល់ឲ្យអ្នកបើកបរនូវព័ត៌មានចាំបាច់ និងងាយស្រួល។ ជាពិសេសឃ្លុបខាងក្រោយមានទំហំធំទូលាយ (520L ដល់ 1,775L អតិបរមា) ដែលមានប្រយោជន៍បំផុតនៅក្នុងប្រភេទរថយន្តជប៉ុន SUV 5កៅអីនេះ។
រថយន្ត Subaru Forester ដែលផលិតឡើងគិតគូរលើសុវត្ថិភាពជាសំខាន់ គឺជាជម្រើសរថយន្ត SUV ដ៏សក្ដិសមមួយសម្រាប់អ្នកបើកបរនៅកម្ពុជា ដែលឲ្យតម្លៃលើសុវត្ថិភាពពេលបើកបរនៅលើដងផ្លូវ។
សម្រាប់ព័ត៌មានលម្អិតអំពីរថយន្ត Subaru នៅកម្ពុជា អាចទំនាក់ទំនងទៅកាន់ទូរសព្ទលេខ 023 994 628 ឬអាចទៅកាន់ Showroom របស់ក្រុមហ៊ុន Subaru ដែលមានទីតាំងនៅអគារលេខ 175 - 179 មហាវិថីសហព័ន្ធរុស្ស៊ី។
គួរដឹងដែរថាក្រុមហ៊ុន Tan Chong International Limited បានបើកដំណើរការរោងចក្រ Tan Chong Subaru Automotive ជារោងចក្រដំឡើងរថយន្ត Subaru ដ៏ធំមួយក្នុងទីក្រុងបាងកកប្រទេសថៃ មានផ្ទៃដីទំហំជាង ១០ម៉ឺនម៉ែត្រការ៉េ។ រោងចក្រនេះមានបំពាក់នូវរ៉ូបូតទំនើប និងមានបុគ្គលិកដែលមានបច្ចេកទេសខ្ពស់ ដើម្បីធានាលើគុណភាព និងមិនមានបញ្ហាបច្ចេកទេស។ ទស្សនាវីដេអូខាងក្រោមនេះ ៖