• 2020-10-06 06:46:00
  • ព័ត៌មាន

នៅអាល្លឺម៉ង់មានម៉ាកឡានមួយគត់មានសញ្ញាវិជ្ជមាន ប៉ុន្តែមិនមែនជាម៉ាកអាល្លឺម៉ង់ឡើយ

  • 2020-10-06 06:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​​ចំណោម​​ម៉ាក​រថយន្ត​ចំនួន ៣៥ ដែល​ប្រកប​អាជីវកម្ម​នៅ​ទីផ្សារ​អាល្លឺម៉ង់​ មាន​តែ​​ក្រុមហ៊ុន​ Tesla របស់​អាមេរិក​មួយ​ប៉ុណ្ណោះ​ដែល​ចំនួន​លក់​មាន​ការ​កើន​ឡើង ខណៈ​ដែល​ក្រុមហ៊ុន​ផ្សេង​ទៀត​សុទ្ធ​តែ​ធ្លាក់​ចុះ។

ផ្អែក​តាម​តួ​លេខ​របស់​​នាយកដ្ឋាន​ដឹក​ជញ្ជូន​អាល្លឺម៉ង់ នៅ​ក្នុង​រយៈពេល ៩​ខែ​ដំបូង​នៃ​ឆ្នាំ ២០២០ ក្រុមហ៊ុន Tesla លក់​រថយន្ត​បាន ១១ ២១៧​គ្រឿង កើន​ឡើង ២៤,៥% ធៀប​នឹង​​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១៩។ នៅ​ក្នុង​ខែ​កញ្ញា​តែ​មួយ ក្រុមហ៊ុន​អាច​លក់​រថយន្ត​បាន ៣ ០៦៥​គ្រឿង ដែល​កើន​ឡើង​រហូត​ដល់ ៨២,៧% ឯណោះ។

​​សង្កេត​ឃើញ​ដែរ​ថា​ក្រុមហ៊ុន​ដែល​មាន​ចំនួន​លក់​ធ្លាក់​ចុះ​ច្រើន​ជាង​គេ​គឺ Smart ដែល​មាន​ចំនួន​លក់​ធ្លាក់​ចុះ ៧៨,៥% ធៀប​នឹង​រយៈពេល ៩​ខែ នៃ​ឆ្នាំ ២០១៩។ ក្រុមហ៊ុន​បន្ទាប់​គឺ​ Dacia (៤៦,៩%), Opel (៤៥,៥%), Suzuki (៤៥%) និង​ Mazda (៤៤%) ជា​ដើម ហើយ​ក្រុមហ៊ុន​ដែល​ធ្លាក់​ចុះ​តិច​ជាង​គេ​គឺ Subaru ធ្លាក់​ចុះ ៣,៦%។

គួរ​ដឹង​ថា​កាល​ពី​ខែ​សីហា ប្រសិន​បើ​រាប់​បញ្ចូល​ទាំង​រថយន្ត​ប្រភេទ Plug-in Hybrid ​នោះ​រថយន្ត​អគ្គិសនី​គឺ​មាន​ចំណែក ១៣,២% ក្នុង​ចំណោម​រថយន្ត​ដែល​លក់​ចេញ​សរុប​នៅ​អាល្លឺម៉ង់ ជា​កំណត់​ត្រា​អស្ចារ្យ​មួយ។ កំណើន​នៃ​រថយន្ត​អគ្គិសនី​គឺ​​ដោយ​សារ​មាន​ការ​​ផ្ដល់​ជា​ប្រាក់​ជំនួយ​ពី​រដ្ឋាភិបាល ពេល​ទិញ​រថយន្ត​ដែល​ជួយ​ដល់​បរិស្ថាន៕​​​​​​

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់