• 2020-10-05 08:08:15
  • ព័ត៌មាន

ឥណ្ឌា សំណាងណាស់ នឹងបានប្រើឡាន Tesla ឆាប់ៗ

  • 2020-10-05 08:08:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីប៉ុន្មានថ្ងៃមុននេះ CEO ក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិក Tesla គឺលោក Elon Musk បានឆ្លើយតបសារមួយនៅលើបណ្តាញសង្គម Twitter ដោយបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកនឹងវែកផ្លូវទៅកាន់ប្រទេសឥណ្ឌា នៅឆ្នាំក្រោយនេះតែម្តង។

ការបញ្ជាក់ខាងលើ គឺជាការឆ្លើយតបរបស់លោក Musk ទៅកាន់គណនីឈ្មោះ Tesla Club India នៅលើបណ្តាញសង្គម Twitter ដែលបានបង្ហោះសារ និងរូបអាវយឺត បង្ហាញន័យថា ប្រទេសឥណ្ឌាចង់បានរថយន្ត Tesla មកប្រើដែរ។

ក្នុងនោះ លោក Musk បានឆ្លើយតបយ៉ាងសាមញ្ញបំផុតថា "ប្រាកដណាស់គឺឆ្នាំក្រោយ” ហើយបានបន្ថែមពាក្យអរគុណសម្រាប់ការរង់ចាំរបស់ពួកគេថែមទៀតផង។

គួរឲ្យដឹងថា រដ្ឋាភិបាលឥណ្ឌា កំពុងតែត្រៀមខ្លួនដើម្បីជំរុញក្នុងវិស័យយានយន្តអគ្គិសនី តាមរយៈការផ្តល់ប្រាក់លើកទឹកចិត្តសរុប ៤,៦ពាន់លានដុល្លារ ទៅកាន់ក្រុមហ៊ុនណាដែលបង្កើតរោងចក្រផលិតអាគុយអគ្គិសនី សម្រាប់រថយន្តអគ្គិសនីក្នុងស្រុក៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់