• 2020-10-05 02:48:55
  • ព័ត៌មាន

ណាសាកំពុងតេស្តបង្គន់ទីតានីញ៉ូមថ្មី តម្លៃ២៣លានដុល្លារ

  • 2020-10-05 02:48:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្គន់អវកាសថ្មីរបស់ណាសាមិនធ្លាប់មានក្នុងប៉ុន្មានទសវត្សរ៍មកនេះ គឺបង្គន់ទីតានីញ៉ូមតម្លៃ ២៣ លានដុល្លារសម្រាប់ស្ត្រី នឹងយកទៅធ្វើតេស្តសាកល្បងនៅស្ថានីយអវកាសអន្តរជាតិ មុនពេលហោះទៅឋានព្រះចន្ទ។

បង្គន់នេះត្រូវបានផ្ទុកនៅខាងក្នុងយានដឹកទំនិញមួយ ដែលគ្រោងបាញ់បង្ហោះនៅល្ងាចថ្ងៃព្រហស្បតិ៍ (ព្រឹកថ្ងៃសុក្រទី២តុលានៅកម្ពុជា) ពីកោះវ៉ាល់ឡូប រដ្ឋវើជីនៀ។

មានទម្ងន់ ៤៥ គីឡូក្រាមនិងកម្ពស់ ៧១ ស.ម វាធំជាងប្រហែលពាក់កណ្តាលធៀបនឹងបង្គន់ពីររបស់រុស្ស៊ីនៅឯស្ថានីយអវកាសអន្តរជាតិ។ បង្គន់នេះមានទំហំធំទូលាយខ្លាំងដែលសមនឹងយានអវកាស NASA Orion ដែលនឹងដឹកអវកាសយានិកទៅកាន់ភពព្រះចន្ទក្នុងរយៈពេលពីរបីឆ្នាំទៀត។

អ្នករស់នៅស្ថានីយនឹងសាកល្បងវាពីរបីខែ។ ប្រសិនបើវាដំណើរការល្អ បង្គន់នេះនឹងត្រូវដាក់ធ្វើអាជីវកម្មតែម្តង។

ខណៈក្រុមហ៊ុន SpaceX ឥឡូវនេះបានបើកដំណើរការដឹកអវកាសយានិកទៅកាន់ស្ថានីយអវកាសនិងក្រុមហ៊ុន Boeing សល់ពេលមិនដល់មួយឆ្នាំទៀតនឹងបញ្ជូនអវកាសយានិកដំបូងរបស់ខ្លួននោះ បង្គន់បន្ថែមទៀតនឹងត្រូវការចាំបាច់។ បង្គន់ថ្មីនេះនឹងស្ថិតនៅបន្ទប់ផ្ទាល់ខ្លួនរបស់វារួមជាមួយបង្គន់ចាស់របស់អាម៉េរិកនៅលើស្ថានីយអវកាសអន្តរជាតិ។

បង្គន់ចាស់គឺតម្រូវតែសម្រាប់បុរស។ ដើម្បីបំពេញតម្រូវការស្ត្រីកាន់តែប្រសើរឡើង អង្គការណាសាបានធ្វើឱ្យបង្គន់ថ្មីរាងផ្អៀងនិងខ្ពស់ជាងមុន។ លោកស្រី មេលីសសា ម៉ាកឃីនលី អ្នកគ្រប់គ្រងគម្រោងមជ្ឈមណ្ឌលអវកាសចនសុន បាននិយាយថា ទម្រង់បង្គន់ថ្មីគួរតែជួយឱ្យអវកាសយានិកអង្គុយបានស្រួលជាងមុន៕

ប្រភព ៖ rasmeinews.com

មតិយោបល់