• 2020-10-02 08:06:29
  • ព័ត៌មាន

ញយ​ដងពេក ដូចក្លាយជាទម្លាប់របស់ Google ហើយ!

  • 2020-10-02 08:06:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google Pixel 5 ដែល​ចេញ​ក្នុង​ឆ្នាំ ២០២០ នេះ មាន​​បំពាក់​នូវ​កាមេរ៉ា​ក្រោយ​ពីរ​គ្រាប់ ដែល​មាន​កាមេរ៉ា​មេ​ទំហំ ១២,២MP និង​មួយ​ទៀត​ជា​កាមេរ៉ា Ultrawide ទំហំ ១៦MP។ សម្រាប់​កាមេរ៉ា Ultrawide ​នេះ Google​ ​ខ្លួន​ធ្លាប់​គិត​ថា​មិន​សំខាន់​​ដូច​កាមេរ៉ា Telephoto។

បើ​ងាក​ទៅ​មើល​កាល​ពី​មួយ​ឆ្នាំ​មុន ពេល​ប្រកាស​ចេញ Pixel 4 អ្នក​ស្រាវជ្រាវ​ប្រចាំ​នៅ Google ​ឈ្មោះ​ថា​ Marc Levoy ធ្លាប់​បាន​និយាយ​ដូច​នេះ​ថា ៖ "ខណៈ​ដែល​កាមេរ៉ា Ultrawide មើល​ទៅ​ដូច​ជា​សប្បាយ​​ក្នុង​ការ​ប្រើ ប៉ុន្តែ​យើង​​គិត​ថា​ Telephoto សំខាន់​ជាង។”

​នេះ​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ ដែល​ Google ​​បាន​ជាន់​កែង​ខ្លួន​ឯង។ ដូច​ជា​ពេល​ប្រកាស​ចេញ​ស្មាតហ្វូន Pixel ជំនាន់​ដំបូង​ Google បាន​បង្ហាញ​មោទនភាព​ចំពោះ​​ស្មាតហ្វូន​ខ្លួន​ដែល​មាន​រន្ធ​ដោត​កាស​ 3.5mm ស្រប​ពេល​ដែល Apple សម្រេច​ចិត្ត​ដក​រន្ធ​កាស​ប្រភេទ​នេះ​ចេញ។ ស្រាប់​តែ​ចូល​ដល់​​ Pixel 2 ​បែរ​ជា​លែង​មាន​រន្ធ​ដោត​កាស 3.5mm ទៅ​វិញ។

​មិន​ទាន់​អស់​ទេ ពេល​ដែល Pixel 3 ប្រកាស​ចេញ​អ្នក​គ្រប់គ្រង​ផ្នែក​ផលិតផល​នៅ Google បាន​បង្ហើរ​ពាក្យ​សំដី​ថា​កាមេរ៉ា​គ្រាប់​ទី​ពីរ​​លើ​ស្មាតហ្វូន ហាក់​ដូច​ជា​មិន​សំខាន់​​​​ឡើយ ដោយ​សារ​ Pixel 3 មាន​ Software កាមេរ៉ា​ខ្លាំង។ ប៉ុន្តែ​នៅ​លើ Pixel 4 ​​ ​បែរ​ជា​​​បន្ថែម​កាមេរ៉ា​ Telephoto មួយ​គ្រាប់​ទៀត ទៅ​វិញ៕​​

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់