• 2020-10-02 07:17:56
  • ផលិតផលថ្មី

Microsoft ប្រកាសចេញឡេបថបប្រើ CPU ជំនាន់ទី១០ តម្លៃពី ៥៥០ដុល្លារ

  • 2020-10-02 07:17:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Microsoft បាន​ប្រកាស​ចេញ​​ផលិតផល​ថ្មី​ចំនួន​ពីរ​នា​ថ្ងៃ​នេះ ដែល​ក្នុងនោះមានកុំព្យូទ័រយួរដៃតម្លៃធូរថ្លៃម៉ូដែល Surface Laptop Go។

Surface Laptop Go មាន​បំពាក់​ដោយ​អេក្រង់​ ១២,៤អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត ១៥៣៦ x ១០២៤ ភីកសែល ដែល​ជា​ប្រភេទ​អេក្រង់ Touchscreen។ កុំព្យូទ័រ​នេះ​ដំណើរ​ការ​ដោយ​ CPU Intel Core i5-1035G1 ជា​ CPU ជំនាន់​ទី​១០ ភ្ជាប់​ជា​មួយ​ក្រាហ្វិក UHD។ វា​មាន​ជម្រើស RAM ទំហំ ៤GB ឬ៨GB ជា​ប្រភេទ LPDDR4X និង​អង្គ​ផ្ទុក​ទំហំ ៦៤GB ប្រភេទ eMMC ឬ​អង្គ​ផ្ទុក SSD ទំហំ ១២៨GB និង ២៥៦GB។

Surface Laptop Go នេះ​ក៏​មាន​បញ្ចូល​នូវ​​កាមេរ៉ា​​កម្រិត 720P, មាន​រន្ធ​ស្រូប​សំឡេង​ពីរ និង​រន្ធ​បំពង​សំឡេង​ Dolby Audio។ វា​ក៏​មាន​នូវ​រន្ធ USB-C មួយ, រន្ធ USB-A មួយ, Wi-Fi 802.11ax, Bluetooth 5.0, រន្ធ​ដោត​កាស និង​រន្ធ Surface Connect ផង​ដែរ។

សម្រាប់​តម្លៃ​វិញ​គឺ​ ៥៥០​ដុល្លារ សម្រាប់​ប្រភេទ RAM 4GB/អង្គ​ផ្ទុក 64GB, តម្លៃ ៧០០​ដុល្លារ សម្រាប់​ប្រភេទ RAM 8GB/អង្គ​ផ្ទុក 128GB និង​តម្លៃ ៩០០​ដុល្លារ សម្រាប់ RAM 8GB/អង្គ​ផ្ទុក 256GB៕​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់