• 2020-10-02 06:29:20
  • ព័ត៌មាន

YouTube បើកឲ្យប្រើឡើងវិញនូវមុខងារពិសេសលើ iOS 14

  • 2020-10-02 06:29:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ព្រហស្បតិ៍ YouTube បាន​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​នូវ​មុខងារ Picture-in-Picture ក្នុង​ប្រព័ន្ធ​ប្រតិបត្តិ​ iOS 14 ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទស្សនា​វីដេអូ YouTube ពី​វិបសាយ​បណ្ដើរ និង​ធ្វើ​កិច្ចការ​ផ្សេង​ទៀត​បណ្ដើរ​បាន។

រំលឹក​ថា​កាល​ពី​ដើម​ខែ YouTube បាន​កែ​សម្រួល​មិន​ឲ្យ​មុខងារ​ពិសេស​នេះ​ដំណើរ​ការ​បាន ដោយ​តម្រូវ​ឲ្យ​ចុះ​ឈ្មោះ​បង់​លុយ​ជា​សមាជិក YouTube Premium ទើប​អាច​ប្រើ​ប្រាស់​មុខងារ​នេះ​បាន។

ដើម្បី​អាច​​ទស្សនា​វីដេអូ YouTube បណ្ដើរ​និង​ធ្វើ​កិច្ច​ផ្សេង​បណ្ដើរ អ្នក​ត្រូវ​ចូល​ទៅ​កាន់​វិបសាយ YouTube តាម​រយៈ​កម្មវិធី Safari លើ​ iPhone។ បន្ទាប់​មក​ស្វែង​រក​វីដេអូ​ដែល​អ្នក​ចង់​ទស្សនា ហើយ​ចុច​បើក​វីដេអូ​នោះ។ ក្រោយ​មក​ទៀត​ចុច​ចូល​ទៅ​កាន់ Full Screen រួច​ហើយ​ចុច​លើ Icon PiP ដែល​ស្ថិត​នៅ​ផ្នែក​លើ​ឆ្វេង​ខាង​ស្ដាំ៕​​​

ប្រភព៖ AppleInsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់