• 2020-10-02 02:33:06
  • ព័ត៌មាន

Toyota ចេញឡាន Hilux ប្រភេទពិសេសមួយ ឆ្លើយតបទៅ Ford Ranger Raptor

  • 2020-10-02 02:33:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota New Zealand ទើបតែបានប្រកាសចេញរថយន្តភីកអាប់ Hilux ប្រភេទ Limited Edition ថ្មី ហៅថា Hilux Mako នៅក្នុងប្រទេសនូវែលសេឡង់។

រថយន្ត Toyota Hilux Mako ថ្មីនេះ បានដាក់ឈ្មោះតាមសត្វត្រីឆ្លាមមួយប្រភេទ ឈ្មោះថា Shortfin Mako Shark ហើយមានបំពាក់គ្រឿងថ្មីជាច្រើន ដែលមិនត្រឹមតែមើលទៅឡូយជាងមុនទេ ថែមទាំងជួយដល់សមត្ថភាព Off-road របស់វាទៀតផង។

អ្វីដែលគួរឲ្យកត់សម្គាល់បំផុតគឺ Hilux Mako ត្រូវបានគេកល់បូមខាងមុខឡើង ៤០មីល្លីម៉ែត្រ និង ៥០មីល្លីម៉ែត្រនៅខាងក្រោយ។ បន្ថែមពីនេះ វាក៏មានបំពាក់គ្រឿងលេងជាច្រើនទៀត ដូចជា កាងមុខពីម៉ូដែល Hilux Rugged X, បន្ទះការពារបាតក្រោមផ្នែកខាងមុខ, របាភ្លើង LED, ឈ្នាន់ចំហៀង និង យ៉ាន់ Alloy ទំហំ១៨អ៊ីញ ខណៈខាងក្នុងវាបំពាក់កៅអីធំ (ប្រភេទ bucket seat)។

ភីកអាប់ Hilux Mako បំពាក់ម៉ាស៊ីនម៉ាស៊ូត ចំណុះ ២,៨លីត្រ turbodiesel មានកម្លាំង ២០១សេះ។ វាត្រូវបានដាក់លក់ក្នុងតម្លៃ ៥២ ៩០០ដុល្លារ សម្រាប់ទីផ្សារប្រទេសនូវែលសេឡង់៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់