• 2020-10-02 02:18:00
  • ព័ត៌មាន

ចូលចិត្តជិះម៉ូតូផ្សងព្រេង បើអាចគួរបណ្ដាក់ទុនលុយធំបន្តិចទៅ

  • 2020-10-02 02:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ទំនោរ​ក្នុង​ការ​ប្រើ​ប្រាស់​ម៉ូតូ​​ទំហំ​ម៉ាស៊ីន​លើស​ពី ១២៥សេសេ ​កាន់​តែ​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ឡើង។ អ្នក​ប្រើ​ប្រាស់​​ភាគ​ច្រើន​បាន​សម្លឹង​មើល​ម៉ូតូ​ម៉ាស៊ីន​ធំ ដែល​អាច​បើកបរ​​ផ្លូវ​ឆ្ងាយ​បាន​ដោយ​ទំនុក​ចិត្ត ជា​ពិសេស​នៅ​អំឡុង​រដូវ​កាល​កូវីដ​១៩​នេះ​ដែល​គេ​និយម​ជិះ​​ម៉ូតូ​ធ្វើ​ដំណើរ​ទៅ​តាម​ខេត្ត​ឆ្ងាយៗ។

ដោយ​ឡែក​ សម្រាប់​អ្នក​ដែល​ពិបាក​សម្រេច​ចិត្ត​ក្នុង​ការ​ជ្រើស​រើស​ម៉ូតូ​សម្រាប់​ប្រើ​ប្រាស់​តម្រូវ​ទៅ​​ទម្លាប់​នៃ​ការ​ប្រើ​ប្រាស់​របស់​ខ្លួន អាច​​តាម​ដាន​​នូវ​ការ​ណែនាំ​ខ្លីៗ​ដូច​ខាង​ក្រោម​នេះ ៖

  • សម្រាប់​ការ​ជិះ​ប្រចាំ​ថ្ងៃ​​

សម្រាប់​ការ​ជិះ​ជា​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ទីក្រុង​អ្នក​អាច​ជ្រើស​រើស​ម៉ូតូ​ដែល​ម៉ាស៊ីន​​មិន​ធំ​ពេក ​អាច​ក្រោម​ ១២៥សេសេ​ក៏​បាន​។ ដោយ​ឡែក​ប្រសិន​បើ​អ្នក​ត្រូវ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ជាតិ​ជា​ប្រចាំ​ថ្ងៃ រវាង​ផ្ទះ​ទៅ​កាន់​កន្លែង​ធ្វើ​ការ អ្នក​ប្រហែល​ជា​ត្រូវ​ការ​ម៉ូតូ​ម៉ាស៊ីន​ទំហំ ១២៥សេសេ ឬ​លើស​នេះ​បន្តិច​បន្តួច។ ​សម្រាប់​ការ​ប្រើ​ប្រាស់​ប្រភេទ​នេះ​ម៉ូតូ​ប្រភេទ​អូតូ​ដូច​ជា​ Honda Scoopy ឬ Zoomer-X ជា​ដើម ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង។

  • សម្រាប់​ការ​ជិះ​ចម្ងាយ ៥០ ទៅ ១០០ គីឡូម៉ែត្រ

មនុស្ស​មួយ​ចំនួន​តូច​តែង​តែ​ឧស្សាហ៍​មាន​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ដែល​តម្រូវ​ឲ្យ​មាន​ម៉ូតូ​កម្លាំង​ខ្លាំង ហើយ​អាច​ផ្ទុក​ប្រេង​បាន​ច្រើន។ ម៉ូតូ​ម៉ាស៊ីន​ទំហំ ១២៥សេសេ នៅ​អាច​ទ្រាំទ្រ​ការ​បើកបរ​រយៈ​ចម្ងាយ​នេះ​ជា​ប្រចាំ​បាន ហើយ​​ Honda Dream 125cc គឺ​ជា​ជម្រើស​ដ៏​ពេញ​និយម​មួយ។

  • សម្រាប់​ការ​ជិះ​ចម្ងាយ​លើស​ពី ១០០​គីឡូម៉ែត្រ​ឡើង

នៅ​ពេល​ដែល​អ្នក​ត្រូវ​ធ្វើ​ដំណើរ​លើស​ពី ១០០​គីឡូម៉ែត្រ​ជា​ញឹកញាប់ មិន​ថា​សម្រាប់​ការងារ ឬ​សម្រាប់​ការ​​ជិះ​កម្សាន្ត ម៉ូតូ​ប្រភេទ​ Scooter មិន​អាច​ទ្រាំទ្រ​កិច្ចការ​នេះ​បាន​ដោយ​មាន​ប្រសិទ្ធភាព​នោះ​ទេ ដោយ​ត្រូវ​បណ្ដាក់​ទុន​លើ​ម៉ូតូ​ដែល​អាច​ទុក​ចិត្ត​បាន។ ម៉ូតូ​ដែល​មាន​អាយុ​កាល​ចំណាស់​បំផុត​ម៉ាក Royal Enfield ដែល​ទើប​មក​កាន់​ទីផ្សារ​កម្ពុជា គឺ​ស័ក្តិសម​បំផុត​សម្រាប់​ការ​ធ្វើ​ដំណើរ​ឆ្ងាយៗ ហើយ​ផ្ដល់​ផាសុកភាព និង​សុវត្ថិភាព​​​​ក្នុង​ការ​​បើកបរ​ទៀត​ផង។ ជាក់​ស្ដែង​ដូច​ជា​ម៉ូដែល Royal Enfield Interceptor ម៉ាស៊ីន ៦៥០សេសេ អាច​ទ្រាំទ្រ​នឹង​ការ​បើក​​ចម្ងាយ​ដល់ ១​គីឡូម៉ែត្រ ដោយ​មិន​ធ្លាក់​សមត្ថភាព​ឡើយ។ វា​មាន​តម្លៃ​ខ្ទង់ ៦​ពាន់​ដុល្លារ​ប៉ុណ្ណោះ ដែល​មាន​​ភ្ជាប់​មក​នូវ​ការ​ធានា​ចំនួន ៣៦​ខែ​ផង​ដែរ។

  • សម្រាប់​ការ​ធ្វើ​ដំណើរ​ផ្សង​ព្រេង​

ប្រទេស​កម្ពុជា មាន​ទី​កន្លែង​ជា​ច្រើន​សម្រាប់​អ្នក​ចូល​ចិត្ត​ធ្វើ​ដំណើរ​ផ្សង​ព្រេង ហើយ​ម៉ាក​ Royal Enfield មាន​ម៉ូតូ​ដ៏​សក្ដិសម​តម្លៃ​ក្រោម​ ៥០០០​​ដុល្លារ ជា​មួយ​ការ​ធានា​រយៈពេល ២​ឆ្នាំ។ ម៉ូតូ​ម៉ូដែល Royal Enfield Himalayan មិន​ត្រឹម​តែ​មាន​ការ​ឌីហ្សាញ​ស្អាត​ ប៉ុន្តែ​វា​មាន​រូបរាង​តូច​ ងាយ​ស្រួល​ជិះ។ លើស​ពី​នេះ​វា​ក៏​មាន​​កម្លាំង​ស្ទុះ ហើយ​ទប់​លំនឹង​បាន​ល្អ​សម្រាប់​ការ​បើកបរ​លើ​ផ្លូវ​ពិបាកៗ (Off-Road) ទៀត​ផង។

  • សម្រាប់​អ្នក​មាន​ថវិកា​​ច្រើន

សម្រាប់​អ្នក​ដែល​អាច​ចំណាយ​​លើស​ពី​ខ្ទង់ ៣​ម៉ឺន​ដុល្លារ​លើ​ម៉ូតូ ម៉ាក​ម៉ូតូ Harley Davidson អាច​ជា​ជម្រើស​ដែល​គេ​គិត​ដល់​មុន​គេ ដោយ​សារ​ជា​ម៉ូតូ​អាមេរិក​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ។ ទោះ​បី​ជា​ម៉ាក​ម៉ូតូ Harley Davidson មាន​តម្លៃ​ថ្លៃ​បន្តិច ប៉ុន្តែ​មាន​កិត្យានុភាព​ខ្ពស់​បំផុត៕​​​​​​​​​​

មតិយោបល់