- 2020-10-02 02:06:01
- ព័ត៌មាន
iOS 14 ជួយអ្នកឌីហ្សាញម្នាក់ រកបានលុយ ១០ម៉ឺនដុល្លារ ក្នុងពេលត្រឹម៦ថ្ងៃ
- 2020-10-02 02:06:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iOS 14 ជួយអ្នកឌីហ្សាញម្នាក់ រកបានលុយ ១០ម៉ឺនដុល្លារ ក្នុងពេលត្រឹម៦ថ្ងៃ
ចន្លោះមិនឃើញ
ការមកដល់នៃ iOS 14 បានធ្វើឲ្យការផ្លាស់ប្ដូរ Icon នៃកម្មវិធីលើ iPhone ក្លាយជាទំនោរថ្មីដ៏ពេញនិយមខ្លាំងមួយ ហើយមានអ្នកឌីហ្សាញម្នាក់អាចរកប្រាក់ចំណូលបានច្រើនសន្ធឹកពីទំនោរថ្មីនេះផងដែរ។
អ្នកឌីហ្សាញម្នាក់ដែលមានឈ្មោះថា Traf បានចែករំលែកបទពិសោធន៍លើ Blog មួយ និងបានផ្ដល់ការណែនាំដល់អ្នកដែលចង់ទទួលបានលទ្ធផលដូចខ្លួន។ បុរសរូបនេះបានឲ្យដឹងជោគជ័យដែលខ្លួនទទួលបានក្នុងពេលដ៏ខ្លីនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងអស់រយៈពេល ៧ឆ្នាំមកហើយ។
អ្នកឌីហ្សាញរូបនេះបានឲ្យដឹងថាខ្លួនបានចាប់ផ្ដើមបង្កើត Icon ជាលើកដំបូងក្នុងឆ្នាំ ២០១៣ សម្រាប់ Store Cydia ដែលពេលនោះអាចរកប្រាក់បានសរុបប្រមាណ ១៧ដុល្លារប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់លើកនេះវិញ រូបគេបានរកប្រាក់ចំណូលបានជាង ១០ម៉ឺនដុល្លារ ក្នុងពេលត្រឹម ៦ថ្ងៃ ពីអតិថិជនចំនួន ៤ ១៨៨នាក់។ ឈុត Icon ក្នុងមួយឈុត អ្នកឌីហ្សាញរូបនេះបានដាក់លក់ក្នុងតម្លៃ ២៨ដុល្លារ៕