• 2020-10-01 07:07:04
  • ព័ត៌មាន

ភ្ញាក់ផ្អើល បើបានដឹងទម្ងន់ Ford F-150 ឆ្នាំ២០២១ អាចអូសសណ្តោងបាន

  • 2020-10-01 07:07:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីខែមិថុនាកន្លងទៅ Ford បានប្រកាសចេញរថយន្តភីកអាប់ F-150 ស៊េរីឆ្នាំ២០២១ ដែលបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង។ ឥឡូវនេះ Ford ក៏បានប្រកាសអំពីសមត្ថភាពនៃការអូសសណ្តោង និងដឹករបស់វាផងដែរ។

Ford F-150 ឆ្នាំ២០២១ ផ្តល់នូវការអូសសណ្តោងទម្ងន់អតិបរមា ៦ ៣៥០គីឡូក្រាម សម្រាប់ប្រភេទប្រើម៉ាស៊ីនចំណុះ ៣,៥លីត្រ EcoBoost និងកញ្ចប់ Max Trailer Tow Package ក្នុងប្រភេទតួខ្លួន SuperCab និង SuperCrew 4×2។ តួលេខនេះធ្វើឲ្យវាអាចអូសសណ្តោងបានធ្ងន់ជាងស៊េរីឆ្នាំ២០២០ ៣៦៣គីឡូក្រាម និងខ្លាំងជាងគ្រប់រថយន្តភីកអាប់ខ្នាតធំ (Light-duty Full-size Pickup) ទាំងអស់។

ដោយឡែកចំពោះការដឹកវិញ វាអាចទ្របានរហូតដល់ទៅ ១ ៥០៨គីឡូក្រាម ជាមួយកញ្ចប់ Heavy-Duty Payload Packages។ តួលេខនេះបង្ហាញថាវាអាចដឹកធ្ងន់ជាងគូប្រជែង គឺ RAM 1500 ដល់ទៅ ៤៥៣គីឡូក្រាម។

ជាមួយគ្នានេះដែរ F-150 Hybrid ឆ្នាំ២០២១ ដែលជាភីកអាប់មានកម្លាំងខ្លាំងបំផុតក្នុងត្រកូល F-150 សរុប ៤៣០សេះ នឹងអាចអូសសណ្តោងបានទម្ងន់សរុប ៥ ៧៦០គីឡូក្រាម៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់