• 2020-10-01 02:02:07
  • ព័ត៌មាន

ស្លុយណាស់! ម្ចាស់ Tesla ផ្លោះទៅអង្គុយកៅអីអ្នកដំណើរ រួចថតឡានបើកខ្លួនឯង (វីដេអូ)

  • 2020-10-01 02:02:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យាបើកបរពាក់កណ្តាលស្វ័យប្រវត្តិ (Semi Autonomous) ត្រូវបានដាក់ឲ្យប្រើលើរថយន្តជាច្រើន ប៉ុន្តែវាមិនល្អឥតខ្ចោះឡើយ ហើយក៏ទាមទារឲ្យមនុស្សត្រៀមខ្លួនបញ្ជាវាដែរ។

ដោយឡែក ម្ចាស់រថយន្ត Tesla មួយចំនួនតែងយល់ខុសថា មុខងារបើកបរស្វ័យប្រវត្តិ Autopilot លើរថយន្តពួកគេ មិនចេះខុស ហើយអាចបើកបរដោយស្វ័យប្រវត្តិយ៉ាងពេញលេញ (Fully Autonomous) បាន។

ជាក់ស្តែងថ្មីៗនេះ ម្ចាស់រថយន្ត Tesla Model X ម្នាក់ បានបង្ហោះវីដេអូឃ្លីបខ្លីមួយនៅលើបណ្តាញសង្គម បង្ហាញឲ្យឃើញរូបគេផ្លោះពីកន្លែងតៃកុង ទៅអង្គុយនៅកៅអីអ្នកដំណើរខាងមុខ ហើយថតរថយន្តរបស់ខ្លួនកំពុងបើកបរដោយខ្លួនឯង។

គួររំលឹកឲ្យដឹងដែរថា Tesla ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា "Autopilot” ត្រូវបានដាក់ឲ្យប្រើជាមួយនឹងអ្នកបើកបរដែលយកចិត្តទុកដាក់ ដោយដៃកាន់ចង្កូត និងត្រៀមខ្លួនរួចជាស្រេច ក្នុងការគ្រប់គ្រងវិញគ្រប់ពេល៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់