• 2020-09-30 07:11:08
  • ព័ត៌មាន

វីដេអូឡាន Jeep បីគ្រឿង នាំគ្នាទៅសង្គ្រោះឡាន Jeep ដែលជាប់លើភ្នំ

  • 2020-09-30 07:11:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ថ្មីៗ​កន្លង​ទៅ​រថយន្ត​ Jeep Wrangler ពណ៌​ខ្មៅ​មួយ​គ្រឿង ត្រូវ​បាន​គេ​បោះ​បង់​ចោល​ទុក​នៅ​លើ​ផ្លូវ​កង់​លើ​ភ្នំ នៅ​ក្នុង​តំបន់ Razor Ridge ក្នុង​រដ្ឋ California។ រថយន្ត​នេះ​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ ក្រោយ​ពី​ជាប់​គាំង​លើ​សម្រាប់​ជិះ​កង់​អស់​ពេល​ប្រមាណ ៣៦​ម៉ោង។

បើ​តាម​ការ​រៀប​រាប់​របស់​វិបសាយ The Drive បាន​ឲ្យ​ដឹង​ថា​មាន​សមាជិក​ជា​ច្រើន​នៃ​​ក្លឹប​រថយន្ត SoCal Jeep បាន​រួម​គ្នា បើក​បរ​ទៅ​កាន់​តំបន់​ដែល​រថយន្ត Wrangler ជាប់​គាំង។ រូបភាព និង​វីដេអូ​ពី​កន្លែង​ហេតុការណ៍​បាន​បង្ហាញ​ថា​មាន​រថយន្ត​ Wrangler ​មួយ​បាន​បើក​ឡើង​ជ្រុង​នៃ​កំពូល​ភ្នំ រួច​ហើយ​បាន​ថ្ពក់​ខ្សែ​ជាប់​នឹង​​​រថយន្ត Wrangler ដែល​ជាប់​គាំង។ ​

បន្ថែម​ពី​នេះ​ដែរ​មាន​រថយន្ត Wrangler ពីរ​គ្រឿង​ទៀត​បាន​ថ្ពក់​ខ្សែ​ជាប់​នឹង​រថយន្ត Wrangler ដែល​សណ្ដោង​រថយន្ត​ Wrangler ដែល​ជាប់​គាំង ដើម្បី​ធានា​ថា​វា​​អាច​ទប់​ខ្លួន​ជាប់​ពេល​ព្យាយាម​អូស​រថយន្ត Wrangler ដែល​ជាប់។ ​ដើម្បី​កុំ​ឲ្យ​រថយន្ត​រអិល​ទៅ​ម្ខាង​ទៀត ​គេ ​ក៏​ឃើញ​មាន​មនុស្ស​ជាង​ច្រើន​នាក់​​បាន​ព្យាយាម​ជួយ​​ទាញ​រថយន្ត​ផង​ដែរ៕​​​​​​​

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់