• 2020-09-30 03:05:52
  • ព័ត៌មាន

Royal Enfield រៀបចំវគ្គបណ្ដុះបណ្ដាលបើកម៉ូតូធំ ដើម្បីពង្រឹងសុវត្ថិភាពក្នុងការបើកបរប្រចាំថ្ងៃ

  • 2020-09-30 03:05:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះរាជាណាចក្រកម្ពុជារបស់យើង បាននិងកំពុងពង្រឹងជាមួយនឹងច្បាប់ចរាចណ៍ផ្លូវគោក ដើម្បីរឹតបន្តឹងបទល្មើសចរាចរណ៍ និងសុវត្ថិភាពក្នុងការបើកបរ។

គ្រប់ម្ចាស់យានយន្ត មិនថាជារថយន្ត ម៉ូតូធន់មធ្យម ឬម៉ូតូធំនោះទេ សុទ្ធតែតម្រូវឱ្យមានប័ណ្ណបើកបរ ហើយសម្រាប់អ្នកដែលគ្មាន គឺត្រូវប្រញាប់ស្វែងរកការបណ្ដុះបណ្ដាល ព្រោះបើយោងតាមអនុក្រឹត្យថ្មីស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងតម្លៃនៃការផាកពិន័យ ចេញផ្សាយកាលពីខែមីនា ឆ្នាំ២០២០កន្លងទៅនេះបានកំណត់ថា៖ ពិន័យទឹកប្រាក់ ១២ម៉ឺនរៀល ចំពោះអ្នកបើកបរ ដោយគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ ឬហួសសុពលភាព, បើកបរដោយគ្មានបណ្ណសម្គាល់ ឬផ្លាកលេខ, បើកបរដោយមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានតាមច្បាប់កំណត់។

ដូច្នេះនៅថ្ងៃសៅរ៍សប្ដាហ៍នេះ Royal Enfield បានបើកការបណ្ដុះបណ្ដាលការជិះម៉ូតូធំយ៉ាងពិសេសជូនដល់អ្នកគាំទ្ររបស់ខ្លួន ដោយមានការចូលរួមបង្រៀនពីលោក Frost ZK ដែលជា Vlogger ដ៏ល្បីល្បាញ និងចូលចិត្តការជិះផ្សងព្រេងតាមតំបន់នានាក្នុងប្រទេសកម្ពុជា ហើយគាត់ក៏ជាអ្នកស្រឡាញ់ និងមានចំណូលចិត្តចំពោះគ្រឿងម៉ាស៊ីនផងដែរ។

ក្នុងចំនោមអ្នកចូលរួមប្រមាណជាង​៣០នាក់ បានអោយដឹងថាពួកគេពេញចិត្តចំពោះកម្មវិធីនេះព្រោះគេបានដឹងបន្ថែមអំពីចំនេះដឹងក្នុងការបើកបរម៉ូតូអោយបានត្រឹមត្រូវក៏ដូចជាការត្រៀមខ្លួនរួចជាស្រេចសំរាប់ការបើកបរយកប័ណ្ណបើកបរម៉ូតូធំ។ ភាគច្រើននៃអ្នកចូលរួមរបស់ Royal Enfield សង្ឃឹមថានឹងមានកម្មវិធីបង្ហាត់បង្រៀននេះជាបន្តបន្ទាប់។

រៀនពីអ្នកជំនាញ និងស្រឡាញ់ការបើកបរ នឹងជាជំនួយសម្រាប់អ្នកគាំទ្រ Royal Enfield ក៏ដូចជាអ្នកបើកបរម៉ូតូទាំងអស់គ្នា ព្រោះយើងសង្កេតឃើញថាគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជាកើតមានឡើងជាញឹកញាប់ដោយសារការខ្វះចំនេះដឹងក្នុងការបើកបរក៏ដូចជាការធ្វេសប្រហែសជាដើម។

យោងតាមស្ថិតិពីក្រសួងមហាផ្ទៃបានអោយដឹងថា៖ គ្រោះថ្នាក់ចរាចរណ៍ ក្នុងឆមាសទី១ (៦ខែ) ឆ្នាំ២០២០ បានកើតឡើងចំនួន ១ ៦១៩ លើក បណ្ដាលឲ្យស្លាប់ចំនួន ៨១៦នាក់ និងរបួសចំនួន ២ ៤៤៩ នាក់ (របួសធ្ងន់ ១ ១២៣ នាក់) អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ១៤៦នាក់ ខេត្តកំពង់ធំ ៦០នាក់ និងខេត្តកណ្ដាល ៥៩នាក់។

ដោយសារគ្រោះថ្នាក់ចរាចរណ៍និងសុវត្ថិភាពក្នុងការបើកបរ គឺជាកង្វល់របស់មនុស្សគ្រប់គ្នា ការយល់ដឹងពីការបើកបរ និងទទួលបានការបណ្តុះបណ្ដាលត្រឹមត្រូវពិតជាមានសារៈសំខាន់ណាស់ មិនថាលោកអ្នកជាអ្នកជិះផ្សងព្រេង កម្សាន្តនៅទីឆ្ងាយ ឬសម្រាប់ការងារប្រចាំថ្ងៃ។ Royal Enfield សូមចូលរួមចំនែកដើម្បីជាផ្នែកមួយក្នុងការជួយសង្គមដើម្បីចែករំលែកពីសុវត្ថភាពក្នុងការបើកបរដល់អ្នកជិះម៉ូតូគ្រប់គ្នា​ ហើយក៏នឹងខិតខំសម្រិតសម្រាំងដើម្បីរៀបចំកម្មវិធីបែបនេះជាបន្តបន្ទាប់ទៀតនៅប៉ុន្មានខែខាងមុខនេះ៕

មតិយោបល់