• 2020-09-30 02:09:11
  • ព័ត៌មាន

ភស្តុតាងច្បាស់ក្រឡែតនេះ អាចបញ្ជាក់ថា Apple សម្រេចចិត្តបែបណារឿងកាសក្នុងប្រអប់ iPhone 12

  • 2020-09-30 02:09:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​អះអាង​ថា​ Apple នឹង​មិន​ដាក់​ដុំ​សាក ឬ​កាស​ ក្នុង​ប្រអប់​ iPhone 12 ដូច​ពី​មុនៗ​ទៀត​នោះ​ទេ ហើយ​វា​ទំនង​ជា​បែប​នេះ​មែន​ក្រោយ​ពី​ Apple បាន​សម្រេច​ដក​ដុំ​សាក​ពី​ប្រអប់ Apple Watch នៅ​ឆ្នាំ​នេះ។ ជា​មួយ iOS 14.2 beta ដែល​បាន​ចេញ​នា​ថ្ងៃ​នេះ Apple ដូច​បាន​ឲ្យ​តម្រុយ​ថា​ចចាមអារ៉ាម​គឺ​ពិត​មែន។

គួរ​ដឹង​សិន​ថា​​ក្នុង​កម្មវិធី​ Settings នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS មាន​ការ​ណែនាំ​ពី​ការ​ប្រើ​ប្រាស់​ឧបករណ៍​ដែល​ភ្ជាប់​មក​ជា​មួយ​ iPhone។ ហើយ​បើ​តាម​រយៈ​ការ​​សង្កេត​ឃើញ​របស់ MacRumors នៅ​ក្នុង​ iOS 14.2 មាន​នូវ​ឃ្លា​ថ្មី​មួយ​នៃ​ការ​ណែនាំ ដែល​​លើក​នេះ​មាន​​សរសេរ​ត្រឹម​​ថា "headphones” ជំនួស​ឲ្យ​ពាក្យ​​ថា​ "supplied headphones” ដែល​អាច​សន្និដ្ឋាន​បាន​ថា Apple គ្រោង​បញ្ចេញ​លក់​ iPhone ថ្មី​ដោយ​មិន​មាន​ថែម​កាស។

សារ​មុខ​ iOS 14.2 beta 2 ៖

សារ​ថ្មី​នៅ​លើ iOS 14.2 beta 2 ៖

អ្នក​វិភាគ Ming-Chi Kuo បាន​​លើក​ឡើង​មុន​គេ​ថា Apple នឹង​មិន​ដាក់​កាស​​ក្នុង​ប្រអប់ iPhone 12 នោះ​ទេ គឺ​ដើម្បី​បង្កើន​ចំនួន​លក់ AirPods ដែល​ក្រោយ​មក​​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​ឈ្មោះ​ @L0vetodream បាន​បញ្ជាក់​រឿង​នេះ​ដូច​គ្នា ហើយ​បាន​បន្ថែម​ថា​ដុំ​សាក​ក៏​នឹង​ត្រូវ​ដក​ចេញ​ដែរ៕​​​

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់